ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនៅ​រុ​ស្ស៊ីបើហ៊ាន​​ហៅ​ខុសពាក្យទាំងនេះ​ ត្រូវ​ជាប់​​គុ.ក​ជាង​១០​ឆ្នាំ

1 ឆ្នាំ មុន

បរទេស ៖ សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​វា​ច្បាស់​ខ្លាំង​ណាស់ តាំងពី​ចាប់ផ្តើម​ដំបូង​នៃ​ការ​លុកលុយ​របស់​

បរទេស ៖ សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​វា​ច្បាស់​ខ្លាំង​ណាស់ តាំងពី​ចាប់ផ្តើម​ដំបូង​នៃ​ការ​លុកលុយ​របស់​រុ​ស្ស៊ី កាលពី​ខែកុម្ភៈ​កន្លង​ទៅ​។ សកម្មភាព​នេះ​មិនមែន​ជា​ប្រតិបត្តិការ​យោធា​ពិសេស ដើម្បី​រំដោះ​តំបន់ Donbas ដូចដែល​លោកពូ​ទី​ន បាន​ប្រកាស​នោះ​ទេ​។ វា​គឺជា​សង្គ្រាម​ទាំងស្រុង​តែ​ម្តង​។ ប៉ុន្តែ​នៅ​រុ​ស្ស៊ី​វា​គឺជា​បទឧក្រិដ្ឋ​មួយ ប្រសិនបើ​អ្នក​ហ៊ាន​ហៅ​បែប​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​។

មនុស្ស​រាប់​សិប​នាក់ ត្រូវ​បាន​កាត់ទោស​រួច​ហើយ​ក្រោម​ច្បាប់ «​ព័ត៌មាន​ក្លែងក្លាយ​» ដែល​កំណត់​បាន​ដោយ​រដ្ឋាភិបាល​រុ​ស្ស៊ី​។ ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ សម្រាប់​ការ​ហៅ​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​លើ​អ៊ុយ​ក្រែ​ន ទៅ​ជា​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ឬ​ការ​រិះគន់​ណាមួយ​លើ​យោធា​រុ​ស្ស៊ី​។

សកម្មភាព​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​បង្កើន​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។ ដែល​លោកពូ​ទី​ន បាន​ចំណាយពេល​២​ទស​វត្ស​នៃ​អំណាច​របស់​ខ្លួន​ក្នុង​ការ​ដក​គូប្រជែង រារាំង​ការ​បញ្ចេញមតិ​ដោយ​សេរី និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។

លោក Vladimir Kara-Murza អ្នកកាសែត និង​ជា​អ្នកនយោបាយ​គណបក្សប្រឆាំង​របស់​រុ​ស្ស៊ី បាន​ព្យាយាម​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ដឹកនាំ​របស់​លោកពូ​ទី​ន​។ ថ្លែង​ក្នុង​សុន្ទរកថា​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែមីនា សកម្មជន​ប្រឆាំង​រូប​នេះ បាន​ស្តីបន្ទោស​មេដឹកនាំ​លោក​ខាងលិច ចំពោះ​ការ​អនុញ្ញាត​ឱ្យ​រុ​ស្ស៊ី ដើរតួ​ជា​ជម្រក​សម្រាប់​ប្រាក់​កខ្វក់ រួម​និង​សកម្មភាព​អវិជ្ជមាន​ជា​ច្រើន​ផ្សេង​ទៀត​។

បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​និយាយ​ដូច្នេះ​ថា «​ឥឡូវនេះ​ពិភពលោក​ទាំងមូល​បានឃើញ​នូវ​អ្វី​ដែល​របប​លោកពូ​ទី​ន​កំពុង​ធ្វើ​ចំពោះ​អ៊ុយ​ក្រែ​ន ។ ការ​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ និង​សាលារៀន​។ ច្បាស់​ណាស់​ទាំងនេះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​»៕

លោក Vladimir Kara-Murza

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ