ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័របើកជាន់​ចំមីនតោន ឆក់យកជីវិត​មនុស្ស​ម្នាក់​

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង២និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​

ខេត្តព្រះវិហារ ៖ កាលពី​វេលា​ម៉ោង២និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ខាងលិច​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ករណី​​​ជាន់​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ​ខូចខាត​ត្រាក់ទ័រ និង​ស្លា.ប់​មនុស្ស​ម្នាក់​នៅ​នឹង​កន្លែង​ ។ ក្រោយពេលកើតហេតុ ​សាកស.ពជនរងគ្រោះ​​ត្រូវ​បាន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​តាម​ប្រពៃណី​។

ជនរងគ្រោះ​ឈ្មោះ រី លី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។​

ទាក់ទិននឹងករណី​ខាងលើនេះ អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូល​ទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់​លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅ​ពេល​ឃើញ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ