ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មូលហេតុ​អ្វីខ្លះ​ដែល​តម្រូវឱ្យ​ស្ត្រី​សម្រាលកូន​ដោយ​ការ​វះកាត់?

8 ឆ្នាំ មុន

អ្នក​ម្តាយ​ភាគច្រើន​ចង់​សម្រាលកូន​ដោយ​ធម្មជាតិ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មិន​ដូច្នោះ​ទេ អ្វី​ៗ​នឹង​អាច​ប្រែប្រួល​នៅ​ក្នុង​កំឡុង​ពេល​ជិត​សម្រាល ។ ប្រសិនបើ​នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​បង្វិលខ្លួន​ទៅ​រក​ចំណុច​ផ្សេង ទទឹង​ខ្លួន

អ្នក​ម្តាយ​ភាគច្រើន​ចង់​សម្រាលកូន​ដោយ​ធម្មជាតិ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​មិន​ដូច្នោះ​ទេ អ្វី​ៗ​នឹង​អាច​ប្រែប្រួល​នៅ​ក្នុង​កំឡុង​ពេល​ជិត​សម្រាល ។ ប្រសិនបើ​នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​បង្វិលខ្លួន​ទៅ​រក​ចំណុច​ផ្សេង ទទឹង​ខ្លួន ឬ​បញ្ច្រាស​ក្បាល​ខុស​ពី​ទិស​ដៅ​ដែល​ជា​លក្ខខណ្ឌ​នៃ​ការ​សម្រាល​តាម​បែប​ធម្មជាតិ ពេល​នោះ​ស្ត្រី​ជា​ម្តាយ​ចៀស​មិន​ផុត​ពី​ការ​វះកាត់​នោះ​ទេ ។

បើ​តាម​ការ​យល់​ឃើញ​ពី​ស្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​សម្រាលកូន​តាម​បែប​ធម្មជាតិ យល់​ថា ការ​សម្រាល​ដោយ​ការ​វះកាត់​អាចយ​កកូន​ចេញពី​ផ្ទៃ​ម្តាយ​បាន​លឿន​ជាង​ការ​សម្រាល​កូន​តាម​ធម្មជាតិ​ដែល​តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ខំប្រឹង​បង្កើត​ដោយ​ខ្លួនឯង ។ រីឯ ការ​សម្រាលកូន​ដោយ​ការ​វះកាត់ ស្ត្រី​ជា​ម្តាយ​មិន​លំបាក​ពេក​ទេ​ពោល​គឺ មិន​ចាំបាច់​ខំប្រឹង​បង្កើត​អ្វី​ឡើយ ព្រោះ​គ្រូពេទ្យ​ជា​អ្នក​ធ្វើ​ទាំង​អស់ហើយ​។ ប៉ុន្តែ​គ្រូពេទ្យ​ភាគច្រើន​មិន​ចង់ឱ្យ​មានការ​សម្រាល​ដោយ​ការ​វះកាត់​នោះ​ទេ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ម្តាយ​ខ្លះ​ដែរ  ដូច្នេះ​ការ​សម្រាល​ដោយ​ការ​វះកាត់​ជា​ជម្រើស​ចុង​ក្រោយ​ហើយ ។

មូលហេតុ​ដែល​តម្រូវ​ឱ្យ​មានការ​វះកាត់​យក​កូន​ពី​ក្នុង​ផ្ទៃ​ម្តាយ​ដោយសារ​តែ​៖
ទម្រង់​កូន​មិន​ប្រក្រតី​(​កូន​ទទឹង​ពោះ​), កូន​បញ្ច្រាស​, កូន​ថ្លោស​, កូនភ្លោះ​ច្រើន​, កូន​មាន​ទំហំ​ធំ​, ម្ដាយ​សម្រាលកូន​ច្រើន​ដង​ពេក​ធ្វើ​ឲ្យ​កូន​ខ្សោយ​, ម្ដាយ​ធ្លាប់​ធ្វើការ​វះកាត់​ពី​មុន​, សុក​បាំង​មាត់ស្បូន​, ទងសុក​ធ្លាក់​ចុះ​ចេញ​មក​ក្រៅ​មុន​កូន​កើត​, កូន​មាន​សុខភាព​មិនល្អ​, មាត់ស្បូន​មិន​បើក​, ក្បាល​កូន​មាន​ទំហំ​ធំ​, ម្ដាយ​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជាដើម ។

ដូច្នេះ​នៅ​ពេល​ជិត​សម្រាល ស្ត្រី​ដែល​នឹង​ក្លាយជា​អ្នក​ម្តាយ​មិន​អាច​កំណត់​បាន​ថា​ត្រូវ​សម្រាល​តាម​បែប​ធម្មជាតិ​ឬ​ក៏​វះកាត់​នោះ​ទេ មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ទើប​អាច​កំណត់​បាន ជា​ពិសេស​គឺ​កា​សម្រាលកូន​ដោយ​ការ​វះកាត់ សុទ្ធ​សឹង​ជា​វិធីសាស្ដ្រ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ដ្រ និង​បច្ចេកទេស​ទាំងអស់ គឺ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ទើប​អាច​កំណត់​បាន ។

អាស្រ័យ​ហេតុនេះ​ស្ដ្រី​ទាំងឡាយ​ដែល​ត្រូវ​សម្រាល​បុត្រ គួរតែ​ជ្រើសរើស​យក​មន្ទីរពេទ្យ​ណា​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ក្នុង​ការ​បង្កើតកូន ដើម្បី​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​៕​