ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​-​ប្រពន្ធ​ប្រើ​ល្បិច​ឱ្យ​នារី​ៗ​ទៅ​ផ្ទះ​ខ្លួនប្លន់​យក​ទ្រព្យ​និង​វះ​សាច់​ដាក់​ក្លា​ស្សេ

8 ឆ្នាំ មុន

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក លោក​វី​ល​ហ្រ៊ី្វ​ដ វ៉េ​ក​ន័​រ អាយុ​៤៦​ឆ្នាំ និង​នាង​អេ​ន​ជេ​ល​លី​កា អាយុ​៤១​ឆ្នាំ ជា​ប្រពន្ធ​បាន​បោក​បញ្ឆោត​នារី​ជា​ច្រើន​នាក់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្រុង​ហ៊ើក​ទ័​រ ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ធ្វើ​ទារុណកម្ម​រួច​

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក លោក​វី​ល​ហ្រ៊ី្វ​ដ វ៉េ​ក​ន័​រ អាយុ​៤៦​ឆ្នាំ និង​នាង​អេ​ន​ជេ​ល​លី​កា អាយុ​៤១​ឆ្នាំ ជា​ប្រពន្ធ​បាន​បោក​បញ្ឆោត​នារី​ជា​ច្រើន​នាក់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្រុង​ហ៊ើក​ទ័​រ ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ធ្វើ​ទារុណកម្ម​រួច​សម្លាប់​ចោល​តែ​ម្ដង ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្ដី​-​ប្រពន្ធ​នោះ​បាន​បោក​បញ្ឆោត​ស្ដ្រី​តាម​រយៈ​ការ​ប្រកាស​ឃោសនា​នៅ​លើ​ទំព័រ​កាសែត ដោយ​មិន​បាន​បញ្ជាក់​ថា ការ​ឃោសនា​នោះ​បែប​ណា​ទេ ? នៅ​ពេល​នារី​ដែល​មាន​ជំនឿ​លើ​ការ​ឃោសនា​នោះ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ពួក​គេ ក៏​ត្រូវ​ចាប់​ឃុំឃាំង វាយ​ដុំ ដក​សក់ រួច​ចង​នឹង​ច្រវាក់ ។
ក្រោយ​ពី​វាយ​ធ្វើបាប​រួច​ប្ដី​-​ប្រពន្ធ​នោះ​ដក​យក​ទ្រព្យសម្បត្ដិ និង​យក​លុយកាក់​របស់​នារី​រង​គ្រោះ ។ ទីបំផុត​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្ដី​ប្រពន្ធ​នោះ និង​ឆែកឆេរ​ឃើញ​ប្រាក់​ដែល​ប្លន់​ជាង​១០.០០០​អឺ​រ៉ូ ។

ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​រង​គ្រោះ​ដែល​វិល​ហ្វ្រ៊ី​ដ និង​ប្រពន្ធ​ឆបោក​នៅ​ក្នុង​ឆ្នាំ​២០១៤ ត្រូវ​សម្លាប់​វះ​យក​សាច់​ដាក់​ក្លា​ស្សេ និង​យក​គ្រោងឆ្អឹង​ទៅ​ដុត​ចោល ។ ក្រៅពី​នារី​រង​គ្រោះ​នោះ នៅ​មាន​នារី​ជា​ច្រើន​ទៀត​ជួប​ជោគវាសនា​ដូច​គ្នា ។ ក្នុង​អំឡុង​ពី​ឆ្នាំ​២០១១​ដល់​២០១២ មាន​នារី​រង​គ្រោះ​ម្នាក់​ទៀត​រង​ការ​វាយ​ធ្វើបាប​អស់​រយៈពេល​៣​ខែ ស្រាប់តែ​មានសំណាង​ល្អ ត្រូវ​ប្ដី​-​ប្រពន្ធ​នោះ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។

នារី​រង​គ្រោះ​ដែល​បាន​រួចខ្លួន​អាយុ​៥១​ឆ្នាំ​នោះ​បាន​និយាយ​ការណ៍​ពិត​ប្រាប់​ប៉ូលិស ទើប​ធ្វើ​ឱ្យ​រឿងអាស្រូវ​នោះ​បែកធ្លាយ​នៅ​ក្នុង​ប្រទេស ។

ប្ដី​-​ប្រពន្ធ​ជា​ជន​ស្មើ​ស ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ។ ខណៈ​ពេល​ប៉ូលិស​តាម​ចាប់ខ្លួន​នោះ រថយន្ដ​របស់​បុរស​ល្មើស​ក្រឡាប់ ធ្វើ​ឱ្យ​នាង​អេ​ន​ជេ​ល​លី​កា​ជា​ប្រពន្ធ​ស្លាប់​បាត់បង​ជីវិត ។

វី​ល​ហ្វ្រ៊ី​ដ បាន​ជាប់​ឃុំ ខណៈ​រឿងរ៉ាវ​ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ស្ថិត​ក្នុង​ការ​ស៊ើ​ប​អង្កេត ។

វី​ល​ហ្វ្រ៊ី​ដ រៀប​ការ​ក្នុង​ឆ្នាំ​១៩៩៩ និង​បាន​លែង​គ្នា​នៅ​ឆ្នាំ​២០១៣ ។ ក្រោយមក​គេ​រៀប​ការ​ជាមួយ​នាង​អេ​ន​ជេ​ល​លី​កា នៅ​ឆ្នាំ​២០១៣ ដោយ​ពួក​គេ​រស់នៅ​រួម​គ្នា និង​បង្កហេតុ​នោះ ។

វិល​ហ្វ្រ៊ី​ដ ធ្លាប់​ត្រូវ​ចាប់ខ្លួន​ផង​ដែរ ពី​បទ​វាយ​ធ្វើបាប​អតីត​គូស្នេហ៍​នៅ​ឆ្នាំ​១៩៩៥ និង​ជាប់គុក​រយៈពេល​២​ឆ្នាំ ។

សម្រាប់​ការ​ពិចារណា​លើ​រឿង​ក្ដី​ដែល​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កម្ល​ង​មក​ប្រហែលជា​ប្រើ​រយៈពេល​យូរ ព្រោះ​ត្រូវការ​សាកសួរ​សាក្សី​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដោយ​រំពឹង​ថា​នឹង​ដំណើរការ​ក្នុង​រយៈពេល​វែង​រហូត​ដល់​ខែមីនា ឆ្នាំ​២០១៧ ៕