អាណោចអាធ័មណាស់ ! អូសជាច្រើនម៉ែត្ររួចកិនពីលើដាច់លលាដ៍ក្បាល
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកផ្កា.ប់មុខស្លា.ប់ទាំងដាច់លលាដ៍ក្បាលគួរឲ្យអាណោចអាធ័ម ខណៈពេលជិះម៉ូតូមកពីស្រុកកំណើតវិញត្រូវរថយន្តបើកកៀរហើយបុកអូស …
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកផ្កា.ប់មុខស្លា.ប់ទាំងដាច់លលាដ៍ក្បាលគួរឲ្យអាណោចអាធ័ម ខណៈពេលជិះម៉ូតូមកពីស្រុកកំណើតវិញត្រូវរថយន្តបើកកៀរហើយបុកអូស …
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកផ្កាប់មុខស្លាប់ទាំងដាច់លលាដ៍ក្បាលគួរឲ្យអាណោចអាធ័ម ខណៈពេលជិះម៉ូតូមកពីស្រុកកំណើតវិញត្រូវរថយន្តបើកកៀរហើយបុកអូសជាច្រើនម៉ែត្ររួចកិនពីលើថែមទៀត ហើយបើករត់បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១-១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
សពជនរងគ្រោះឈ្មោះ សាយ ម៉ាយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិគងជ័យលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីសាក្សីម្នាក់ដែលបានឃើញហេតុការណ៍មុនគេបានឲ្យដឹងថា ដំបូងរូបលោកមិនបានដឹងថាមានមនុស្សស្លាប់ទេ ពេលដែលបើកជិតដល់កន្លែងកើតហេតុក៏ឃើញមនុស្សដេកផ្កាប់មុខបែកក្បាលខ្ទេចដាច់លលាដ៍ក្បាលខាងលើ និងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7048 ដួលកណ្តាលផ្លូវ ទើបរូបលោករាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗដែរ ។
បើតាមការរៀបរាប់ប្រាប់របស់សាច់ញាតិសពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឌុបប្រពន្ធទៅដល់ផ្ទះនៅស្រុកកងមាស ហើយក៏ប្រញាប់ត្រឡប់មកការដ្ឋានសំណង់នៅព្រែកលៀបវិញ ទោះបីក្រុមគ្រួសារហាមឃាត់យ៉ាងណាក៏មិនស្តាប់ដែរ ស្រាប់តែក្រោយមកមានគេទូរស័ព្ទថា ប្តីគាត់ត្រូវរថយន្តបុកស្លាប់ធ្វើឲ្យរូបគាត់ស្រឡាំងកាំងតែម្តង ។
ចំណែកឯខាងសមត្ថកិច្ចពិនិត្យជាជំហានដំបូងបានសន្និដ្ឋានថា សពអាចត្រូវរថយន្តបើកកៀរពីក្រោយអូសជាច្រើនម៉ែត្រ ហើយទើបកិនពីលើដាច់លលាដ៍ក្បាលផ្នែកខាងលើស្លាប់តែម្តង ព្រោះគេពិនិត្យឃើញពីកន្លែងបុកដល់ទីតាំងសពមានប្រវែង១០ម៉ែត្រ ។
ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បាក់ខែង១យប់រង់ចាំពេលព្រឹកឲ្យខាងសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ឲ្យម្ចាស់ដើមវិញ ៕
ចែករំលែកព័តមាននេះ