ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងវៀតណាម ព្រមព្រៀងបោះបង្គោលព្រំដែន ៦% ទៀត ក្នុងចំណោម ១៦% ដែលមិនទាន់ឯកភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសស្វីស៖ ​ក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូន​ខ្មែររស់នៅទ្វីបអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម…

ប្រទេសស្វីស៖ ​ក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូន​ខ្មែររស់នៅទ្វីបអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានចរចា និងព្រមព្រៀងបោះបង្គោលព្រំដែន ៦%បន្ថែមទៀត ក្នុងចំណោម​ ១៦% ដែលប្រទេសទាំងពីរ មិនទាន់​ឯកភាព​គ្នា​។​

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ​បន្ទាប់ពីការចរចា​រវាងក្រុមការងារ​ព្រំដែន​ប្រទេសទាំងពីរ គឺភាគីទាំងពីរ បានព្រមព្រៀងបោះបង្គោលព្រំដែន ៦%ទៀត ក្នុងចំណោម ១៦% ដែល​មិនទាន់ឯកភាពគ្នា កន្លងមក​​។ ការព្រមព្រៀង ៦%ថ្មីនេះ អាចនឹងចុះហត្ថលេខា ក្នុងពេលសម្តេច អញ្ជើញ​នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញទស្សនកិច្ច នៅកម្ពុជា នាពេលខាងមុខ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជា មិនបានកាត់ដី​ឱ្យវៀតណាម ដូចការលើក​ឡើងរបស់ជនមួយចំនួននោះទេ​ ព្រោះបើគេថា កម្ពុជាកាត់ដីឱ្យវៀតណាម ដូច្នេះកម្ពុជា មិន​ចាំបាច់​ ខំប្រឹងចរចា​ នាំតែហត់ធ្វើអ្វី បើគង់តែកាត់ដី​ឱ្យគេដដែល​នោះ?

សម្តេច​​​តេ​​ជោ ​​ហ៊ុន​ ​សែន​​ បាន​​ប្រាប់​​ឱ្យ​បងប្អូនខ្មែរយើង ដែលរស់នៅអឺរ៉ុប កុំជឿសម្តេច រឿងព្រំដែននេះ តែត្រូវសាកសួរ​ទៅកាន់បងប្អូន​ ដែលរស់នៅកម្ពុជា ហើយ​ឱ្យគាត់ទៅព្រំដែន និងទូរស័ព្ទរកគ្នា បើកទូរស័ព្ទ​ឱ្យឃើញរូបភាព នៅព្រំដែន ថាតើកម្ពុជាយើង កាត់ដីឱ្យវៀតណាម ដូចគេលើកឡើងឬទេ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ