ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រមូលស​.​ព​ចេញពី​រោងកុន​ក្នុង​ក្រុង Mariupol ដើម្បី​បំបាត់​ភ​ស្ថុ​តាង

1 ឆ្នាំ មុន

ទីប្រឹក្សា​របស់​អភិបាលក្រុង Mariupol បាន​និយាយ​ថា​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ រុ​ស្ស៊ី​បាន​ប្រមូល​សាកស​.​ព​ចុង​ក្រោយ​ជា​ច្រើន​នាក់ ​ចេញពី​រោង​ភាពយន្ត​មួយ​កន្លែង​ ដែល​ជន​ស៊ី​វិល​រាប់រយ​នាក់​បាន​ជ្រកកោន នៅ​ពេល​កងទ័ព​រុ​ស្ស៊ី​ធ្វើការ​ទម្លា.ក់​គ្រា.ប់បែក​ កាលពី​ខែមីនា ​។…

ទីប្រឹក្សា​របស់​អភិបាលក្រុង Mariupol បាន​និយាយ​ថា​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ រុ​ស្ស៊ី​បាន​ប្រមូល​សាកស​.​ព​ចុង​ក្រោយ​ជា​ច្រើន​នាក់ ​ចេញពី​រោង​ភាពយន្ត​មួយ​កន្លែង​ ដែល​ជន​ស៊ី​វិល​រាប់រយ​នាក់​បាន​ជ្រកកោន នៅ​ពេល​កងទ័ព​រុ​ស្ស៊ី​ធ្វើការ​ទម្លា.ក់​គ្រា.ប់បែក​ កាលពី​ខែមីនា ​។

លោក Petro Andriushchenko សរសេរ​លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ របស់​លោក​ដូច្នេះ​ថា «​ថ្ងៃនេះ ពួក​ឈ្លានពាន​បាន​បញ្ចប់​ការ​ប្រមូល​សាកស​.​ព​អ្នក​ស្លា​.​ប់​ចេញ​» ​។

លោក​ថ្លែង​ថា លោក​មាន​អារម្មណ៍​ខឹង​ចំពោះ​អ្វី​ដែល​លោក​និយាយ​ថា ​គឺជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​សង្គ្រាម ​។

«ឥឡូវនេះ យើង​នឹង​មិន​អាច​ដឹង​ពី​ចំនួន​ជន​ស៊ី​វិល​ពិតប្រាកដ​ ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​នោះ​ទេ​។ សាកស​.​ព​ជា​ច្រើន​ត្រូវ​បាន​ក.ប់​នៅ​ក្នុង​រណ្តៅ​ដ៏​ធំ​មួយ​» ។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ រុ​ស្ស៊ី​បាន​ប្រកាស​គ្រប់គ្រង​បាន​ទាំងស្រុង​លើ​ក្រុង Mariupol ក្រោយ​ពេល​រំដោះ​រោងចក្រ​ស្លដែក Azovstal បាន​បន្ទាប់​ពី​ទាហាន​អ៊ុយ​ក្រែ​ន​ជាង ២.០០០​នាក់​ដែល​លាក់ខ្លួន​នៅ​ទីនោះ​បាន​លើក​ទង់ជ័យ​ស​ចុះចាញ់​។

សូម​បញ្ជាក់​ថា កាលពីដើម​ស​ប្តា​ហ៍​នេះ អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា ជន​ស៊ី​វិល​ជិត ៤.០០០​នាក់​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ចាប់តាំងពី​មានការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​។ អ៊ុយ​ក្រែ​និយាយ​ថា កុមារ​ជាង ២០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ ៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ