ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម្ល៉េះ! កំពុងផឹកស៊ី ឃាតករលបបា.ញ់ចំក្បាល

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រដ្ឋ​យន្ត​ម្នាក់ ត្រូវ​ជន​ពុំ​ស្គាល់​មុខលួច​បា.ញ់ប្រហារ​ដោយ​កាំភ្លើង​ខ្យល់​ បណ្តាល​ឱ្យ​
រ​​ងរ​បួស​បៀម​គ្រាប់​ចំ​ក្បាល​​ពីក្រោយ ដែល​ហេតុ​ការ​​នេះ​បង្កឱ្យ​​ភ្ញាក់ផ្អើល កាលពី​​ម៉ោង០​៨ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ​តុលា ​២០១៦

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រដ្ឋ​យន្ត​ម្នាក់ ត្រូវ​ជន​ពុំ​ស្គាល់​មុខលួច​បាញ់ប្រហារ​ដោយ​កាំភ្លើង​ខ្យល់​ បណ្តាល​ឱ្យ​
រ​​ងរ​បួស​បៀម​គ្រាប់​ចំ​ក្បាល​​ពីក្រោយ ដែល​ហេតុ​ការ​​នេះ​បង្កឱ្យ​​ភ្ញាក់ផ្អើល កាលពី​​ម៉ោង០​៨ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ​តុលា ​២០១៦ នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​និងប្តី​កំពុង​ផឹកស៊ី​នៅ​ក្នុងផ្ទះ​មិត្ត​ភក្តិក្បែរ​ផ្ទះ​របស់ខ្លួន (ក្បែរយានដ្ឋាន​ជួសជុល​រថយន្ត​របស់​ខ្លួន) ។​

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះបាន​ឱ្យ​​ប្រាប់​សមត្ថកិច្ច​​ថា​ គាត់ឈ្មោះសា វ៉​ន  អាយុ​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះញ៉ែ​ម សា​ខន អាយុ​៣៥​ឆ្នាំ ​​​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។                   

​ប្រភពបន្តថា មុន​ពេល​កើតហេតុ វេលា​ម៉ោង០​៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ តុលា​ ​ស្ត្រី​រង​គ្រោះនិង​ប្តី ព្រមទាំង​មិត្ត​ភក្តិ​​​៤​នាក់​ទៀត​បាន​​នាំ​គ្នា​ផឹកស៊ី​នៅ​លើ​គ្រែ ក្នុង​រោង​មួយ​នៅផ្ទះ​របស់​ឈ្មោះស នៅ​ក្នុងភូមិ​ក្បែរ​ផ្ទះ​របស់​ខ្លួន ​។ ​លុះដល់ប្រហែល​ម៉ោង​៨​យប់ ក្នុង​ពេល​កំពុង​ផឹកស៊ី ក៏​ស្រាប់តែ​​ឮ​សូរ​​ផូង គឺជាស្នូរ​​គ្រាប់កាំភ្លើង​ខ្យល់ ត្រូវ​បាន​គេ​បាញ់​មក​ចំ​ប្ញ​ស្សី​ដំបូល​រោង ។ បន្ទាប់​មក ​ឮ​ផូង​​១​គ្រាប់​ទៀត​ ក៏​ត្រូវ​ចំ​ក្បាល​ស្ត្រី​រង​គ្រោះ​ពីក្រោយ​ផ្នែក​ខាងស្តាំ បៀម​គ្រាប់​ក្នុង​ក្បាល ទើប​ដឹង​ថា ​មាន​គេ​លួច​បាញ់​សម្លាប់ ​។

ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​​រង​គ្រោះ​ត្រូវ​បាន​ប្តី និង​អ្នកស្រុក​ដឹក​បញ្ជូន​ទៅ​វះកាត់​យក​គ្រាប់​ពី​ក្បាល នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​។ ស្រប​ពេល​នេះ​ដែរ ប្តី​ស្ត្រី​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនល្មើស​។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​តុលា ឆ្នាំ​២០១៦ ផ្នែក​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​កំពង់ឆ្នាំង​ឱ្យ​​ដឹង​ថា​ ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម និង​មាន​ពន្លឺ​ខ្លះ​ៗ​​ហើយ ដែល​សង្ស័យ​ថា ​អាច​​ពាក់​ព័ន្ធ​នឹងករណីរឿង​គំនុំ​យ៉ាង​ជ្រាលជ្រៅ​​ដល់​ថ្នាក់​សមត្ថកិច្ច​មិន​អាច​ប្រាប់​បាន ។