ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ចិញ្ចឹម​កូន​រឹងរូស !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម និង​គ្រប់គ្រង​កូន​ដែល​មាន​ចរិត​រឹងរូស គឺ​ទាមទារ​ការ​អត់ធ្មត់ និង​ការ​យោគយល់ ហើយ​ប្រសិនបើ​អ្នក​មិន​មានចំណេះ​ដឹង​ទេ​នោះ វា​ពិតជា​អាច​ធ្វើ​ឱ្យ​ក្មេង​ខូច​កាន់តែ​ខ្លាំង​ថែម​ទៀត ។ ការ​ដោះស្រាយ​ជាមួយ​កូន​បែប​នេះ​ហាក់ដូចជា​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​សម្រាប់​ឪពុក​ម្តាយ…


រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម និង​គ្រប់គ្រង​កូន​ដែល​មាន​ចរិត​រឹងរូស គឺ​ទាមទារ​ការ​អត់ធ្មត់ និង​ការ​យោគយល់ ហើយ​ប្រសិនបើ​អ្នក​មិន​មានចំណេះ​ដឹង​ទេ​នោះ វា​ពិតជា​អាច​ធ្វើ​ឱ្យ​ក្មេង​ខូច​កាន់តែ​ខ្លាំង​ថែម​ទៀត ។

ការ​ដោះស្រាយ​ជាមួយ​កូន​បែប​នេះ​ហាក់ដូចជា​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​សម្រាប់​ឪពុក​ម្តាយ ហើយ​ប្រសិនបើ​អ្នក​មិនដឹង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​ជាមួយ​ពួក​គេ គឺ​ពិតជា​ពិបាក ។ មនុស្ស​ពេញវ័យ​ព្យាយាម​រក​វិធីសាស្ត្រ​ផ្សេង​ៗ​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ភាព​ចចេស​របស់​កុមារ ជួនកាល​ពួក​គេ​មាន​ប្រសិទ្ធភាព ហើយ​ជួនកាល​វា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ។

ទោះជា​យ៉ាងណា អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពេក​នោះ​ទេ មាន​ដំណោះស្រាយ​ដ៏​ប៉ិន​ប្រសប់​មួយ​ចំនួន​សម្រាប់​កូន​រឹងរូស ៖

១. ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស ៖ កុំ​ព្យាយាម​ណែនាំ​កូន​របស់​អ្នក​ពេល​គេ​រឹងរូស ។ វា​ទំនងជា​នឹង​មានការ​តបត​វិញ ហើយ​ជា​លទ្ធផល​អ្នក​នឹង​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ការ​ជជែក​គ្នា​កាន់តែ​ខ្លាំង ។ ក្មេង​រឹងរូស​មាន​ផ្នត់គំនិត​ផ្ទាល់ខ្លួន អ្នក​មិន​អាច​បង្ខំ​ក្មេង​អាយុ​ប្រាំ​ឆ្នាំ​ឱ្យ​ឈប់​យំ ឬ​ឈប់​រញ៉េរញ៉ៃ​បាន​ទេ ។ ស្រ​ដៀង​គ្នា​នេះ​ដែរ ក្មេង​អាយុ ១០ ឆ្នាំ​មិន​អាច​យល់​ពី​មូលហេតុ​ដែល​គេ​ត្រូវ​ជួយ​កិច្ចការ​ផ្ទះ​នោះ​ទេ ។

២. ចូលរួម​ជាមួយ​ពួក​គេ​ក្នុង​ការ​ធ្វើ​អ្វីមួយ ៖ អ្នក​អាច​ចូលរួម​ជាមួយ​កូន​អាយុ ១២ ឆ្នាំ​របស់​អ្នក​ដោយ​បង្រៀន​ពួក​គេ​នូវ​ជំនាញ​ក្បាច់គុន និង​បង្ហាត់​ពួក​គេ​ឱ្យ​ការពារ​ខ្លួន​នៅ​ពេល​ចាំបាច់ ។ ប្រើ​ភាព​រឹងរូស​របស់​កូន​អ្នកជា​វិជ្ជមាន អ្នក​អាច​ផ្តល់​ឱ្យ​នូវ​ការ​បណ្តុះបណ្តាល​ដ៏​ពិសេស​មួយ​ដែល​មាន​ប្រសិទ្ធភាព និង​ធានា​សុវត្ថិភាព​កូន​របស់​អ្នក ។

៣. ផ្តល់​រង្វាន់​តិចតួច ៖ ចូរ​លើកទឹកចិត្ត​កូន​ដូច​ជា «​កូន​ធ្វើ​បាន​ល្អ​ណាស់​» ឬ «​កូន​បាន​រក​ឃើញ​វិធី​ដើម្បី​ធ្វើ​ឱ្យ​វា​ដំណើរការ​» ជាដើម ។ ពាក្យ​សរសើរ​តិចតួច​អាច​ផ្លាស់​ប្តូរ​ចរិត​កូន​របស់​នឹក​ស្មាន​មិន​ដល់ ។ អ្នក​ក៏​អាច​សូកប៉ាន់​កូន​រឹងរូស​របស់​អ្នក​ជាមួយនឹង​រង្វាន់​តិចតួច ដែល​នឹង​ជំរុញ​ពួក​គេ​ឱ្យ​បន្ត​អាកប្បកិរិយា​ល្អ ។ គន្លឹះ​សំខាន់ គឺ​ញញឹម និង​ដឹងគុណ ។

៤. ទំនាក់ទំនង គឺជា​គន្លឹះ ៖ កុមារ​ដែល​មាន​ឆន្ទៈ​រឹងរូស ច្រើន​តែ​មាន​ភាព​រសើប​ខ្លាំង​ចំពោះ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ហើយ​ការ​ខ្វះខាត​ទំនាក់ទំនង​នឹង​ធ្វើ​ឱ្យ​អាកប្បកិរិយា​របស់​ពួក​គេ​កាន់តែ​អាក្រក់​ទៅ​ៗ ។ ពេល​ខ្លះ​ចាំបាច់​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​របស់​អ្នក ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ធំធាត់ ។ ការ​ប្រាស្រ័យ​ទាក់ទង​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ស្តាប់​ពួក​គេ​ជា​និច្ច​នោះ​ទេ ប៉ុន្តែ​កុំ​បណ្តោយ​តាម​អារម្មណ៍​ពួក​គេ​ពេក ។

៦. យល់​ពី​ទស្សនៈ​របស់​ពួក​គេ ៖ វា​ជា​ធម្មជាតិ​របស់​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឃើញ​អំពី​រឿង​ជាក់លាក់ ហើយ​កុមារ​តូច​ៗ គឺ​ពួក​គេ​ឱ្យ​ចង់​ដឹង និង​ខ្វល់ខ្វាយ​អំពី​អ្វី​ៗ​គ្រប់យ៉ាង ។ កុមារ​ដែល​រឹងរូស​ច្រើន​តែ​ចង់​រៀន​អ្វី​ៗ​ទាំងអស់​ក្នុង​ពេល​តែ​មួយ ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​ធ្វើ​តាម​ទម្លាប់ ។

៧. អត់ធ្មត់ ៖ ការ​ចិញ្ចឹម​កូន​រឹងរូស​តម្រូវ​ឱ្យ​មានការ​អត់ធ្មត់ និង​ការ​ផ្តោតអារម្មណ៍​យ៉ាង​ខ្លាំង ។ ការ​ស្តីបន្ទោស ឬ​បង្អាប់​ក្មេង​អាច​បង្កើត​ចំណាប់អារម្មណ៍​អវិជ្ជមាន ។ អ្នក​មិន​គួរ​បន្ទោស​កូន​របស់​អ្នក​ចំពោះ​ទ​ង្វើ​ដ៏​រឹងរូស​របស់​គេ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ឡើយ ពួក​គេ​អាច​ទទួលយក​ប្រតិកម្ម​នេះ​ដោយ​យល់​ស្រប ហើយ​បន្ត​ប្រព្រឹត្តិ​ទ​ង្វើ​មិន​ត្រឹមត្រូវ​ដដែល ។

៨. ធ្វើ​ជា​គំរូ ៖ ពួក​គេ​មិនដឹង​ថា ត្រូវ​ប្រតិកម្ម​យ៉ាងណា​ទេ ។ ពួក​គេ​មាន​ទំនោរ​យកតម្រាប់​តាម​មនុស្ស​ដែល​ពួក​គេ​រស់នៅ​ជាមួយ ។ ពួក​គេ​រៀន​អ្វី​គ្រប់យ៉ាង​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ដូច្នេះ​អ្នក​ត្រូវ​សម្រប​ខ្លួន​ជាមួយ​អាកប្បកិរិយា​របស់​កូន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។