ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរបំពុលឆ្កែងាប់ ១​ក្បាល លួចយកម៉ូតូខូច​អស់ ១​គ្រឿង ពេលម្ចាស់កំពុងលង់ដំណេក​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កាលពី​ពាក់កណ្តាលយប់ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មាន​ចោរ ១ក្រុម បាន​​ដាក់ថ្នាំបំពុលឆ្កែ ងាប់ ១ក្បាល…

ខេត្តសៀមរាប៖ កាលពី​ពាក់កណ្តាលយប់ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មាន​ចោរ ១ក្រុម បាន​​ដាក់ថ្នាំបំពុលឆ្កែ ងាប់ ១ក្បាល និងលួចយកម៉ូតូ ដែលខូច នៅផ្ទះ​ឈ្មោះ យាន រឿង ភេទស្រី អាយុ ៤៦ ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុង​ភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប​។

ម៉ូតូដែលចោរលួចទៅនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស.រ ១T.១៣៧៨​។ ម៉ូតូនោះ ខូចកន្លះខែមកហើយ​។

ដំបូងស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ គឺម៉ូតូគាត់ខូចដេរ បញ្ឆេះអត់ឆេះទេ បានទុកនៅក្រោមផ្ទះ​អស់រយ:ពេលជាងកន្លះខែមកហើយ គឺទុកចោល មិនចាក់សោរទេ។ លុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២១យប់ ជនរងគ្រោះ និងកូនស្រី ២នាក់ ម្នាក់ឈ្មោះ តូ ធាន អាយុ ២១ ឆ្នាំ និងម្នាក់ឈ្មោះ តូ គឹមលាង អាយុ ១៤ឆ្នាំ បាននាំគ្នាឡើងទៅដេកនៅលើផ្ទះ ហើយក៏បានដេក​លង់លក់ទាំងអស់គ្នាទៅ រហូតដល់វេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា​ កូនស្រីគាត់ឈ្មោះ តូ ធាន បានចុះទៅក្រោមផ្ទះ ក្នុងគោលបំណង ទៅរកហូបបាយ រួចស្រែកហៅ «ម៉ែៗ បាត់ម៉ូតូ»។ ភ្លាមនោះ គាត់ក៏បានចុះទៅមើល បាត់ម៉ូតូមែន ថែមទាំងឃើញឆ្កែ ១​ក្បាល ដេកងាប់ទៀត​។

ឃើញដូច្នោះ ជនរងគ្រោះ ក៏បានផ្តល់ដំណឹងដល់សមត្តកិច្ចមូលដ្ឋាន ​បន្ទាប់មក សមត្តកិច្ចក៏បាន​ចុះដល់ និងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ ដើម្បីបើកការ​ស៊ើបអង្កេត និង​ស្រាវ​ជ្រាវ កំណត់​មុខ​សញ្ញា ដែលជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព បំពុលឆ្កែងាប់  ហើយលួច​យក​ម៉ូតូខូច​ ១គ្រឿងនោះ៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ