ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Zelenskyy ថា រុ​ស្ស៊ី​បំផ្លិចបំផ្លាញ និង​ប្រែក្លាយ​តំបន់ Donbas ទៅ​ជា​ឋាននរក

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy បាន​ចោទ​រុ​ស្ស៊ី​ថា​បាន​ប្រែក្លាយ​

អ៊ុយក្រែន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក Volodymyr Zelenskyy បាន​ចោទ​រុ​ស្ស៊ី​ថា​បាន​ប្រែក្លាយ​តំបន់ Donbas ភាគ​ខាងកើត​ទៅ​ជា​ឋាននរក ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​កំពុង​បន្ត​នៅ​ទីនោះ​។

ថ្លែង​ក្នុង​សុន្ទរកថា​នា​ពេល​យប់​ពី​ទីក្រុង​គៀវ លោក​បាន​និយាយ​ថា កងទ័ព​រុ​ស្ស៊ី​បាន​កំទេច​តំបន់​នោះ​។ មានការ​វា​.​យ​ប្រហារ​ឥត​ឈប់​ឈរ​នៅ​តំបន់ Odesa នៅ​ទីក្រុង​ជា​ច្រើន​នៅ​ភាគ​កណ្តាល​អ៊ុយ​ក្រែ​ន​។ តំបន់ Donbas ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​។

លោក​ថ្លែង​ថា «អ្វី​ៗ​ទាំង​អស់នេះ​គ្មាន និង​មិន​អាច​មានការ​ពន្យល់​ផ្នែក​យោធា​សម្រាប់​រុ​ស្ស៊ី​បាន​ទេ​»​។

«​នេះ​គឺជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា និង​ជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដើម្បី​ស​ម្លា​.​ប់​ជនជាតិ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន​។ បំផ្លាញ​ផ្ទះសម្បែង បរិក្ខា​រ​សង្គម និង​សហគ្រាស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ពី​ការ​បង្កើន​ការ​វា​.​យ​ប្រហារ​នៅ​ក្នុង​តំបន់ Donbas និង​រារាំង​ជន​ស៊ី​វិល​មិន​ឲ្យ​ភៀសខ្លួន​ចេញ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ