ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អាង​ទំនប់​ស្តុក​ទឹក​របស់​ក្រុមហ៊ុន​វៀត​ណាម​​​​ហូរ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ជាង១០០ខ្នង

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ អាង​ទំ​នប់​ស្តុ​បទឹ​ក​ទុក​របស់​ក្រុមហ៊ុន​ចំការ​ចេក​ «ហ័ង​អាញ់​» របស់វៀតណាម​ បាន​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​បា.ក់​ក៏​ជន់​លិច​ផ្ទះ​ប្រជា​ពល​រដ្ជ​ជាង១០០ខ្នង​ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ដែរ​។ ហេតុការណ៍​បា.ក់​ទំ​នប់ទឹក​អាង​ស្តុ​បរស់​ក្រុមហ៊ុន​ចំការ​ចេក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង៤ល្ងាច​ថ្ងៃទី១៨ ​ឧសភា…

ខេត្តរតនគិរី ​៖ អាង​ទំ​នប់​ស្តុ​បទឹ​ក​ទុក​របស់​ក្រុមហ៊ុន​ចំការ​ចេក​ «ហ័ង​អាញ់​» របស់វៀតណាម​ បាន​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​បា.ក់​ក៏​ជន់​លិច​ផ្ទះ​ប្រជា​ពល​រដ្ជ​ជាង១០០ខ្នង​ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ដែរ​។

ហេតុការណ៍​បា.ក់​ទំ​នប់ទឹក​អាង​ស្តុ​បរស់​ក្រុមហ៊ុន​ចំការ​ចេក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង៤ល្ងាច​ថ្ងៃទី១៨ ​ឧសភា ឆ្នាំ២០២២ ស្ថិត​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូនមុំ ខេត្តរតនគិរី​។

យោង​តាម​ប្រភព​ពី​អាជ្ញាធរ​ស្រុក​កូនមុំ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល៤រសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយសារ​នៅ​ក្រុមហ៊ុន​ «ហ័ង​អាញ់» ​របស់​វៀតណាម​នោះ ​មាន​ទំនប់​អាង​ស្តុ​បទឹ​ក​សម្រាប់​ស្រោច​ស្រប​ដំណាំ​​ចេក ។ ​ហើយ​ស្រប​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​ធំៗ​ជាប់​ៗ​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​ក៏​បង្ក​រ​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ឡើង​ខ្លាំង​បង្ក​រ​ឱ្យ​បា.ក់​ហូរ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង​។ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកបា.ក់​ទំនប់​ជន់​លិច​នោះ​ ស្ថិត​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូនមុំ ខេត្តរតនគិរី ។

ទឹកជន់​លិច​ជម្រក​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ក៏​ពិតមែន ប៉ុន្តែ​ពុំ​មា​នប​ង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិ​មនុស្ស​ ឬសត្វ​ពាហនៈ​នោះ​ទេ​ តែ​ប៉ះពាល់​ទ្រព្យសម្បត្តិ​ ព្រោះ​ទឹកដែល​ជន់​លិច​នោះ​មានរយៈពេល​ខ្លី​ត្រឹមតែ៣ ទៅ៤ម៉ោង​ ​ក៏​ស្រក​ទៅវិញ​អស់​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​ ទឹកជំនន់​ដែល​ធ្វើ​ឱ្យ​លិច​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ ​គឺ មិន​មែន​​ដូច​ទឹកជំនន់​ជន់​លិច​រៀងរាល់​ឆ្នាំ​នោះ​ទេ ​គឺ​វា​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក​តែម្តង​ ដោយសារតែ​ជា​ការ​បា.ក់​ទំនប់​របស់​ក្រុមហ៊ុន​ចំការ​ចេក​នោះ​ ក៏ដោយ​សារ​ក្រុមហ៊ុន​បាន​ស្តុ​បទឹ​ក​ទុក​មានការ​ធ្វេស​ប្រហែស​មិន​មានការ​ប្រុងប្រយ័ត្ន​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៅ​ហើយ​នោះ​ មិន​មានការ​រំដោះ​ទឹក​ក្នុង​អាង​ស្តុ​ប​ឱ្យ​ទាន់​ពេល​វេលា​។

ហេតុ​ការណ៍​ទាំងនោះ ដោយ​សារ​មេឃ​មាន​ភ្លៀង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​នេះ​ជាប់​ៗ​គ្នា ទើប​ទឹក​បុក​បាក់​ទំនប់ ជាហេតុ​ធ្វើ​ឱ្យ​ទឹកហូរ​គំហុក​មក​លិច​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​តែម្តង​។

ប្រភព​ពី​អាជ្ញាធរ​ស្រុក​កូនមុំ​ថា ​ត្រឹមតែ៣ទៅ៤ម៉ោង​ប៉ុណ្ណោះ​ទឹក​ក៏​ស្រក​ទៅវិញ​អស់ ហើយ​ប្រជា​ពលរដ្ឋ​អត់មាន​ប៉ះពាល់​អ្វី​នោះ​ទេ ព្រោះ​អាជ្ញាធរ​ស្រុក ឃុំ ជាមួយ​កម្លាំងប្រដាប់អាវុធ​បាន​ចុះ​អន្តរា​គមន៍​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាន់ពេល​វេលា មិន​ឱ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​របស់​ពួកគាត់​នោះ​ទេ គ្រាន់តែ​ខួច​ខាត​ផ្ទះសម្បែង​ជាង១០០ផ្ទះ និង​សម្ភារ​មួយចំនួន​ប៉ុណ្ណោះ​។

ជុំវិញ​ករណីនេះ​ អាជ្ញាធរ​និងកម្លាំង​ជំនាញ​ធ្វើការ​ស្រង់​ស្ថិតិ​ឱ្យ​បាន​ជាក់លាក់ និង​ស្នើសុំ​ទៅ​ខាង​កាកបាទក្រហម​ជួយ​ជា​ជំនួយ​ដល់​ពួកគាត់ និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឱ្យ​ខាង​ក្រុមហ៊ុន​ជួយ​ពួកគាត់​រក​ទីទួល​មាន​សុវត្ថិភាព​ដើម្បី​សាងសង់​លំនៅឋាន​​ជូន​ពួកគាត់​បណ្តោះ​អាសន្ន​សិន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ