ស៊ីហ្គេម (បាល់ទាត់) ៖ ក្រុមបុរស-នារីវៀតណាមប៉ះថៃដូចគ្នា ដណ្តើមមេដាយមាស
វៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស និងនារីរបស់វៀតណាម និងថៃ សុទ្ធតែត្រូវប៉ះគ្នា
វៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស និងនារីរបស់វៀតណាម និងថៃ សុទ្ធតែត្រូវប៉ះគ្នា
វៀតណាម ៖ ក្រុមបាល់ទាត់ជម្រើសជាតិទាំងបុរស និងនារីរបស់វៀតណាម និងថៃ សុទ្ធតែត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ដើម្បីដណ្តើមមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ផ្នែកបុរស ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ៖
ថៃ បានយកឈ្នះឥណ្ឌូណេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងលំបាក កាលពីម្សិលមិញ ដោយលទ្ធផល ១-០ នៅម៉ោងបន្ថែម១៥នាទី២ដង រកបានដោយខ្សែបម្រើ Weerathep Pomphan នៅនាទី៩៥។ ខណៈដែលម្ចាស់ផ្ទះវៀតណាមក៏បានយកឈ្នះម៉ាឡេស៊ីទាំងលំបាកផងដែរ ដោយលទ្ធផល ១-០ នៅម៉ោងបន្ថែម១៥នាទី២ដងដូចគ្នា រកបានដោយខ្សែប្រយុទ្ធ Nguyen Tien Linh នៅនាទី១១១។
ជំនួបចុងក្រោយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២៖
-ម៉ោង៤:០០នាទីល្ងាច ម៉ាឡេស៊ី ប៉ះ ឥណ្ឌូណេស៊ី (ដណ្តើមមេដាយសំរឹទ្ធ)
-ម៉ោង៧:០០នាទីយប់ ម្ចាស់ផ្ទះវៀតណាម ប៉ះ ថៃ (ដណ្តើមមេដាយមាស)
ផ្នែកនារី៖
ថៃ បានបំបាក់ហ្វីលីពីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយលទ្ធផល ៣-០ រកបានដោយកីឡាការិនី Silawan Intamee, Taneekarn Dangda និង Ploychompoo Somnonk។ ខណៈម្ចាស់ផ្ទះវៀតណាមបានយកឈ្នះមីយ៉ាន់ម៉ា ដោយលទ្ធផល ១-០ ដែលរកបានដោយកីឡាការិនី Huynh Nhu។
ជំនួបចុងក្រោយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៖
-ម៉ោង៤:០០នាទីល្ងាច មីយ៉ាន់ម៉ា ប៉ះ ហ្វីលីពីន (ដណ្តើមមេដាយសំរឹទ្ធ)
-ម៉ោង៧:០០នាទីយប់ ម្ចាស់ផ្ទះវៀតណាម ប៉ះ ថៃ (ដណ្តើមមេដាយមាស)៕
ចែករំលែកព័តមាននេះ