ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អា​មេ​រិ​ក​វ័យ​៣៤​ឆ្នាំ​ម្នាក់ ដួល​បោក​ក្បាល​លើ​ការ៉ូ​បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​ដួល​បោក​ក្បាល​នៅ​លើ​ការ៉ូ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ ខណៈ​ត្រូវ​បាន​សន្តិសុខ​សណ្ឋាគារ​យីហោ

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​ដួល​បោក​ក្បាល​នៅ​លើ​ការ៉ូ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ខណៈ​ត្រូវ​បាន​សន្តិសុខ​សណ្ឋាគារ​យីហោ លានជល់ដំរី​ម្នាក់​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ខឿន ក្បែរ​សណ្ឋាគារ ជ្រុង​ខាងកើត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​បរទេស និង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​។ ហេតុការណ៍​សន្តិសុខ​សណ្ឋាគារ​ប្រទះ​ឃើញ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា បើ​តាម​ប្រពន្ធ​នៃ​សព​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​យើង​ថា ប្តី​របស់​គាត់​បាន​ផឹកស្រា​ស្រវឹង​តាំងពី​ល្ងាច រហូត​ដល់​ជិត​ភ្លឺ នៅ​តំបន់​ផាប់​ស្ទ្រី​ត ទើប​ត្រឡប់​មក​សណ្ឋាគារ​លានជល់ដំរី​វិញ​។ លោក​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នក​របាល​បច្ចេកទេស​វិទ្យាសាស្ត្រ ខេត្ត និង​លោកគ្រូ​ពេទ្យ​អម​តុលាការ​ខេត្តសៀមរាប បាន​ចុះ​ទៅ​ពិនិត្យ​សាកសព រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន ផឹកស្រា​ហួសកំណត់ អាច​បណ្ដាល​ឱ្យ​គាំងបេះដូង ហើយ​បាន​ដួល​បោក​ក្បាល​នៅ​លើ​ខឿន ការ៉ូ​បណ្ដាល​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល​ស្លាប់​ភា្ល​ម​ៗ​មួយ​រំពេច​។

លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ PHILLIP HOUSTON ROLEN ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ជា​ភ្ញៀវ​ទេសចរណ៍ ចូល​មក​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៦ មក​ស្នាក់​នៅ​សណ្ឋាគារ​កើតហេតុ​ខាងលើ បន្ទប់​លេខ​៤០ ជាមួយ​ប្រពន្ធ​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ រង់ចាំ​មានការ​ឯកភាព​ពី​ស្ថានទូត​ជា​មុន​សិន​៕