ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​បាន​លុយ​គេ​វេរ​ច្រឡំ​ជិត​៤​សែន​ដុល្លារ បុរស​ជប៉ុន​ម្នាក់​យក​វា​លេងល្បែង​អន​ឡាញ​អស់

1 ឆ្នាំ មុន

បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​គេ​ផ្ទេរ​ប្រាក់​ជំនួយ​កូ​វី​ដ​ច្រឡំ​ឲ្យ​ចំនួន ៣៦០.០០០​ដុល្លារ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់​ពី​បុរស​រូប​នោះ​និយាយ​ថា

ជប៉ុន ៖ បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​គេ​ផ្ទេរ​ប្រាក់​ជំនួយ​កូ​វី​ដ​ច្រឡំ​ឲ្យ​ចំនួន ៣៦០.០០០​ដុល្លារ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់​ពី​បុរស​រូប​នោះ​និយាយ​ថា គាត់​យក​លុយ​នោះ លេងល្បែង​ស៊ីសង​តាម​អ៊ី​ន​ធើ​រ​ណេ​ត​អស់ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

អាជ្ញាធរ​ក្នុង​តំបន់​មានការ​ព្រួយបារម្ភ និង​អស់សង្ឃឹម​យ៉ាង​ខ្លាំង ក្នុង​ការ​យក​លុយ​ពួក​គេ​វិញ ពី​បុរស​វ័យ​២៤​ឆ្នាំ ដែល​បាន​និយាយ​ថា គាត់​នឹង​បញ្ជូន​ប្រាក់​ត្រឡប់​ទៅ​វិញ ទោះបី​វា​ផ្ទេរ​បន្តិច​ម្តង​ៗ​ក៏​ដោយ​។

កំហុស​របស់​អាជ្ញាធរ ដែល​បាន​វេរ​លុយ​ច្រឡំ​នៅ​ក្នុង​ក្រុង​ដាច់​ស្រយាល Abu និង​ការ​មិន​ព្រម​វេរ​ប្រាក់​ត្រឡប់​ទៅ​វិញ​របស់​បុរស​រូប​នោះ បាន​ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។

បុរស​ជប៉ុន​រូប​នេះ ត្រូវ​បាន​គេ​ផ្ទេរ​ប្រាក់​ឲ្យ​ច្រឡំ​ចំនួន ៤៦,៣​លាន​យេ​ន កាលពី​ខែ​មុន ដោយ​មន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​សាច់ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រាតត្បាត​វីរុស​។

បន្ទាប់​ការ​ជួប​ផ្ទាល់ តាម​រយៈ​ការ​តេ​ទូរស័ព្ទ និង​ការ​ផ្ញើ​លិខិត បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ធ្វើការ​ផ្ទេរ​ប្រាក់​ត្រឡប់​មក​វិញ អាជ្ញាធរ​បាន​ដាក់​ពាក្យបណ្តឹង​កាលពី​ស​ប្តា​ហ៍​មុន​ដើម្បី​ព្យាយាម​យក​ប្រាក់​មក​វិញ​។

បច្ចុប្បន្ន​នេះ គាត់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​របស់​ប៉ូលិស បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​រំ​លោ​.​ភ​ច្បាប់​ក្លែងបន្លំ​តាម​កុំព្យូទ័រ​។

បុរស​រូប​នោះ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គាត់​បាន​យក​ប្រាក់​នោះ លេងល្បែង​នៅ​កាស៊ីណូ​អន​ឡាញ និង​រង​ការ​សង្ស័យ​ពី​បទ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនេយ្យ​ផ្សេង ទោះបី​គាត់​ដឹង​ថា លុយ​នោះ គាត់​ទទួល​បាន​ដោយសារ​គេ​វេរ​ច្រឡំ​ក្តី​។

អភិបាល​ក្រុ Abu លោក Norihiko Hanada បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ចាប់ខ្លួន​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​ពិត​។

លោក​ថ្លែង​ថា «​ខ្ញុំ​មិន​ជឿ​ទាល់តែ​សោះ​ថា គាត់​ចាយ​វា​.​យ​លុយ​នោះ​ទាំងអស់ ហើយ​ខ្ញុំ​គិត​ថា​មាន​លុយ​នៅ​កន្លែង​ផ្សេង​ទៀត​»​។

បុគ្គលិក​របស់​លោក​អភិបាលក្រុង​មានការ​នឿយហត់​យ៉ាង​ខ្លាំង​ចំពោះ​ការ​តេ​ទូរស័ព្ទ និង​ការ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​ពី​សំណាក់​មហាជន​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ