ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ក្មេង​ប្រុសតូចម្នាក់​​​ជួប​​គ្រោះ​អកុសល​ ដោយ​​សារ​​ហូប​ពោត​ស្ងោរ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មេង​ប្រុស​ម្នាក់​អាយុ​ទើប​១​ខួប ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ឯ​ភ្នំពេញ ទុក​ឱ្យ​នៅ​ជា​មួយ​ជីដូន បានស្លា.ប់​ដោយសារ​គ្រាប់​ពោត

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​១​ខួប ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ឯ​ភ្នំពេញ ទុក​ឱ្យ​នៅ​ជាមួយ​ជីដូន បានស្លា.ប់​ដោយសារ​គ្រាប់ពោត​ចូល​បំពង់ខ្យល់ នៅ​ពេល​ហូប​ពោត​ស្ងោរ​ដែល​ជីដូន​​ទិញ​ឲ្យ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​អន្លង់សារ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ រ៉ា​ន់ សុវណ្ណ​រតនា ឪពុក​ឈ្មោះ ឈុ​ន រ៉ា អាយុ​៣១​ឆ្នាំ ម្តាយ​ឈ្មោះ ម៉​ង់ សុ​ភី អាយុ​៣០​ឆ្នាំ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ភ្នំ​លៀប​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ក្មេង​ប្រុស​នៅ​ជាមួយ​ជីដូន​ឈ្មោះ ចាត លឺ អាយុ​​៥៤​ឆ្នាំ ព្រោះ​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ឯ​ភ្នំពេញ ។ នា​រសៀល​ថ្ងៃ​នោះ នៅ​ពេល​បណ្តើរ​ចៅ​ជីដូន​បាន​ទិញ​ពោត​ស្ងោរ​ឱ្យ​ចៅ​ហូប ស្រាប់តែ​ជា​អកុសល​គ្រាប់ពោត​ចូល​បំពង់ខ្យល់ ក៏​បណ្តាល​ស្ទះ​រហូត​ដួល​សន្លប់ ។ ភ្លាម​ៗនោះ​ ក្មេង​ប្រុស​ត្រូវ​បាន​ដឹក​ទៅ​មណ្ឌល​សុខភាព​ ឃុំ​ភ្នំ​លៀប ប៉ុន្តែ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​មិន​ទាន់​ ក៏​បាន​​ស្លា.ប់​ទៅ​ទាំង​ក្តី​សោកស្តាយ​ក្រៃ​លែង ។

គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ភ្នំ​លៀប និយាយថា ក្មេង​ប្រុស​បាន​ស្លា.ប់​មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ ។ នៅ​ពេល​ពិនិត្យ​មើល គឺ​ឃើញ​គ្រាប់ពោត​ចូល​បំពង់ខ្យល់​ ទើប​ស្ទះដង្ហើម​បណ្តាល​ឲ្យ​ស្លា.ប់ ។

ក្រុម​គ្រូពេទ្យ បាន​ចូលរួម​សោកស្តាយ​ចំពោះ​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​ ដោយ​គ្រាប់ពោត​ស្ងោរ​ចូល​បំពង់ខ្យល់ និង​បាន​ប្រគល់​ស.ព​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​ទៅ​ផ្ទះ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ភ្នំ​លៀប​ ក៏​បាន​​បញ្ជាក់​ដែរ​ថា តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ គឺ​ក្មេង​ប្រុស​រូប​នោះ ​ពិតជា​ស្លា.ប់​ដោយសារ​​គ្រាប់ពោត​ចូល​បំពង់ខ្យល់​ពិត​ប្រាកដ​​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ