ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​នឹង​មិន​បោះបង់​ទឹកដី​ណាមួយ​ឲ្យ​រុ​ស្ស៊ី​ជា​ដាច់ខាត

1 ឆ្នាំ មុន

ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​សម្របសម្រួល​ជាមួយនឹង​រុ​ស្ស៊ី និង​មិន​បោះបង់​ទឹកដី​ណាមួយ​ឡើយ​ទៅ​ឲ្យ​រុ​ស្ស៊ី​

អ៊ុយ​ក្រែង ៖ ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​សម្របសម្រួល​ជាមួយនឹង​រុ​ស្ស៊ី និង​មិន​បោះបង់​ទឹកដី​ណាមួយ​ឡើយ​ទៅ​ឲ្យ​រុ​ស្ស៊ី​។

លោក Oleksiy Arestovych ទីប្រឹក្សា​របស់​លោក Volodymyr Zelenskyy បាន​ថ្លែងប្រាប់​សារព័ត៌មាន 24 Channel ដូច្នេះ​ថា «​ជម្រើស​តែ​មួយ​គត់​សម្រាប់​ការ​ផ្សះផ្សារ គឺ​ការ​ដកទ័ព​ចេញ​របស់​រុ​ស្ស៊ី​។ នេះ​គឺជា​គោល​ជំហរ​របស់​រដ្ឋាភិបាល​»​។

លោក​និយាយ​ទៀត​ថា លោក​ជឿជាក់​ថា​ប្រទេស​មួយ​ចំនួន​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង Minsk ម្តងទៀត ដែល​បរាជ័យ​ក្នុង​ការ​បញ្ចប់សង្គ្រាម​នៅ​ក្នុង​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ ២០១៤​។

ប៉ុន្តែ​លោក​បញ្ជាក់​ទៀត​ថា ទោះបី​ប្រទេស​មួយ​ចំនួន​នឹង​ព្យាយាម​ចរចា​ក៏​ដោយ វា​នឹង​គ្មាន​ជម្រើស​នោះ​ទេ ដែល​ត្រូវ​អនុញ្ញាតិ​ឲ្យ​រុ​ស្ស៊ី​នៅ​ទីនោះ​»​។

សូម​បញ្ជាក់​ថា សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​៣​ខែ​មក​ហើយ ប៉ុន្តែ​រុ​ស្ស៊ី​ហាក់​មិន​ទាន់​បាន​សម្រេច​ផែនការ​ជា​ដុំ​កំភួន​នៅឡើយ​ទេ ដោយ​កងទ័ព​រុ​ស្ស៊ី​បរាជ័យ​ក្នុង​ការ​វា​.​យ​យក​រដ្ឋធានី​គៀវ និង​ទីបំផុត​បាន​សម្រេចចិត្ត​ដកទ័ព​ចេញ ដើម្បី​ទៅ​ផ្តោត​លើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ Donbas​។

វិទ្យាស្ថាន​សិក្សា​ពី​សង្គ្រាម​បាន​និយាយ​ថា អាជ្ញាធរ​រុ​ស្ស៊ី​ដែល​ចូល​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Donetsk បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​បំផ្លាញ​រោងចក្រ​ស្លដែក Azovstal បន្ទាប់​ពី​កាន់កាប់​វា​បាន និង​ប្រែក្លាយ​ទីក្រុង Mariupol របស់​អ៊ុយ​ក្រែ​ន​ទៅ​ជាទី​ក្រុង​រមណីយដ្ឋាន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ