ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បកស្រាយ​ករណី​វា​.​យ​ថ្នាក់ដឹកនាំ អាច​ជាប់​ទោស​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ធ្វើការ​បកស្រាយ​ផ្នែក​ច្បាប់ ចំពោះ​ករណី​វា​.​យ​ទៅ​លើ​ថ្នាក់ដឹកនាំ​ប្រទេស ពី​សំណាក់​បុគ្គល គឺជា​អំពើ​ល្មើសច្បាប់​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ធ្វើការ​បកស្រាយ​ផ្នែក​ច្បាប់ ចំពោះ​ករណី​វា​.​យ​ទៅ​លើ​ថ្នាក់ដឹកនាំ​ប្រទេស ពី​សំណាក់​បុគ្គល គឺជា​អំពើ​ល្មើសច្បាប់​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​។

ឯកឧត្តម ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បកស្រាយ​ផ្នែក​ច្បាប់​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​ថា ចំពោះ​ករណី​វា​.​យ​ថ្នាក់ដឹកនាំ​ថា សម្រាប់​ទិដ្ឋភាព​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​វិញ ប្រសិនបើ​ប្រមុខរដ្ឋ​បរទេស ឬ​ប្រមុខ​រដ្ឋាភិបាល​បរទេស ឬ​បុគ្គល​ផ្សេង​ទៀត ដែល​ត្រូវ​បានការ​ពារ​ជា​អន្តរជាតិ ហើយ​បាន​រង​នូវ​ការ​បំពាន ដូច​ជា​ករណី​ខាងលើ តើ​ជនល្មើស​ត្រូវ​មានទោស​ដូច​ម្តេច​ខ្លះ?

ឯកឧត្តម លើក​ឡើង​ថា យោង​តាម​ច្បាប់​កម្ពុជា ការ​ប្រព្រឹត្ត​បទល្មើស បំពាន​លើ​បុគ្គល​ដែល​ត្រូវ​បានការ​ពារ​ជា​អន្តរជាតិ ត្រូវ​បាន​ផ្ត​ន្តា​ទោស​ធ្ងន់ធ្ងរ នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​នឹង​អំពើ ភេរវកម្ម ដែល​​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០០៧ ជា​ពិសេស​ក្នុង​ជំពូក​ទី​៤ ចាប់ពី​មាត្រា ២៩ ដល់​មាត្រា ៣៤​។

ឯកឧត្តម​បញ្ជាក់​ថា ៖ ទាក់ទង​នឹង​ករណី​ខាងលើ ខ្ញុំ​សូម​ដកស្រង់​យក​មាត្រា​ខ្លះ ដែល​អាច​ត្រូវ​បាន​យក​ទៅ​អនុវត្ត ចំពោះ​អង្គហេតុ​ប្រហាក់ប្រហែល​ខាងលើ ដើម្បី​បញ្ជាក់​ជូន​សា​ធារ​ជន​ដូច​តទៅ ៖

ទី​១-​មាត្រា ៣០ ចំណុច​ទី​២ នៃ​ច្បាប់​ស្តី​ពី​ការ ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ៖ បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​លើ​បុគ្គល​ដែល​ត្រូវ​បានការ​ពារ​ជា​អន្តរជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ​។ ក្នុង​ករណី​ដែល​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​អំពើ​ហិ​.​ង្សា​នេះ បាន​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទទួលមរណភាព ដោយ​ជនល្មើស​ពុំ​មាន​ចេតនា នឹង​ធ្វើ​ឱ្យ​ស្លា​.​ប់​, ជនល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ​។

ទី​២-​មាត្រា ៣៣ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ចែង​ថា បុគ្គល​ដែល​គំ​រា​.​ម​កំហែង​ប្រ ព្រឹ​ត្តបទ​ល្មើស​លើ​បុគ្គល​ដែល​ត្រូវ​បានការ​ពារ​ជា​អន្តរជាតិ ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ​។

ឯកឧត្តម បាន​លើក​ឡើង​ថា ការ​បង្ហាញ​ផ្នែក​ច្បាប់​នេះ គឺ​ទាក់ទង​នឹង​ករណី​រឿង​ប្រ​ធានា​បតី​អា​មេ​រិ​ក ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន ជនជាតិ​អ៊ី​រ៉ា​ក់​គប់​ស្បែកជើង និង​ករណី​រឿង​ប្រធានាធិបតី​បារាំង ដែល​ត្រូវ​បាន​ជន​ម្នាក់​ទះកំផ្លៀង ដែល​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​កាសែត​បរទេស​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ