ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! ចូល​លួច​ម៉ូតូ​អស់ពី​ក្នុងផ្ទះ ហើយ​ប្រើ​វិធី​បញ្ឆេះ​ម៉ាស៊ីន ដោយ​មិន​ប្រើ​ដែក​អក្សរ​T

1 ឆ្នាំ មុន
  • បាត់ដំបង

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រោយ​បញ្ចប់​ការ​សួរនាំ​ក្នុង​សំណុំរឿង «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។

បើ​តាម​រយៈ​របាយការណ៍​ប្រតិបត្តិការ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ភាព សុ​ផៃ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

លោក​បាន​ប្រាប់​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​ចំនួន​០២​គ្រឿង​ពី​ក្នុងផ្ទះ​របស់​ឈ្មោះ ទូច ន​ស្ស័​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ខណៈ​ពេល​ជន​រង​គ្រោះ​មិន​បាន​នៅ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា​។

ប៉ុន្តែ​បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រោយ​ពី​លួច​បាន​ហើយ ជនសង្ស័យ​ក៏​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​លាក់​ទុក ហើយ​ក៏​ត្រូវ​បាន​កម្លាំង​របស់​លោក​ក្ដាប់​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​នេះ​ភ្លាម​ៗ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ ក៏​ត្រូវ​កម្លាំង​របស់​លោក​តាម​ឃាត់ខ្លួន​បាន​ដល់​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណៈ​ពេល​ដែល​ជន​នេះ បាន​ព្យា​យា​ល​រត់គេច​ខ្លួន​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ឈ្មោះ ភាព សុ​ផៃ បាន​ចូល​លួច​ទាំង​០២​គ្រឿង​នោះ គឺ​ម៉ាក Zoomer X ស៊េរី​ឆ្នាំ​២០១៧ ដូច​គ្នា មាន​ពណ៌​ក្រហម និង​ពណ៌​បៃតង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ ម្ចាស់​មិន​បាន​នៅផ្ទះ​ទេ ទើប​បានដៃ​លោក​ចោរ​ម្នាក់​នេះ គាត់​គាស់​ទ្វារ​ចូល​លួច​យក​ម្ដង​ទាំង​០២​គ្រឿង​តែ​ម្ដង​។ ចំពោះ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ភាព សុ​ផៃ វិញ ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សំដី​ថា «​ខ្លួន​បាន​ចូល​លួច​យក​ម៉ូតូ​ទាំង​០២​គ្រឿង​នោះ​តែ​ម្នាក់ឯង​ទេ​។ ហើយ​ខ្លួន​មិន​បាន​ប្រើ​ឧបករណ៍ (​ដែក​អក្សរ​T) ដើម្បី​កាច់​សោ​.​ក​ម៉ូតូ​ឡើយ គឺ​ខ្លួន​បាន​អូស​ម៉ូតូ​ចេញពីផ្ទះ រួច​កាត់​ផ្ដាច់​ខ្សែភ្លើង​កុងតាក់ បន្ទាប់​មក​ក៏​ត​.​ដឺ​រិច បញ្ឆេះ​ជិះ​តែ​ម្ដង​!​។

ជន​នេះ​បាន​ប្រាប់​បន្ត​ថា «​ខ្លួន​បាន​អូស​ម៉ូតូ​ចេញពីផ្ទះ ដោយ​យក​មួយ​គ្រឿង​ទៅ​លាក់​ទុក​នៅ​ខាងក្រោយ​សិន ហើយ​ជិះ​មួយ​គ្រឿង​យក​ទៅ​ផ្ទះ​រួច​ហើយ ទើប​មក​ជិះ​យក​មួយ​គ្រឿង​ទៀត តែ​កន្លះ​ម៉ោង​ក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​តាម​អូស​.​ក​ដល់​ភូមិ​វត្ត​គរ នៅ​ពេល​ដែល​ខ្លួន​ព្យាយាម​រត់គេច​ទៅ​ទីនោះ​»​។

យ៉ាងណា​ក៏​ដោយ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ លោកស្នងការ បាន​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​វត្ថុ​តាង (​ម៉ូតូ​) ដែល​ជន​នេះ​បាន​លួច ហើយ​កម្លាំង​របស់​លោក​ក៏​បាន​ដកហូត​ម៉ូតូ​ទាំង​០២​គ្រឿង​នោះ​បាន​មក​វិញ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ