ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បុរស​២​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​ប្រដាប់​ដោយ​ដាវ​មួយ​ដើម

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ក្មេង​ទំនើង​ចំនួន​២​នាក់​ប្រដាប់​ដោយ​ដាវ​មួយ​ដើម រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​នោះ

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ចំនួន​២​នាក់​ប្រដាប់​ដោយ​ដាវ​មួយ​ដើម រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​នោះ ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដៀង ឃាត់ខ្លួន​យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​។ ការ​ស្ទាក់​ឃាត់​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ហុង​ចារឹក ស្ថិត​ក្នុងភូមិ​ចារិក ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លោក អ៊ុ​ន​ស៊ី អធិការ​នគរបាល​ស្រុក​កណ្ដៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ទី​១- ឈ្មោះ ពៅ ស៊ី​ម៉ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​២- ឈ្មោះ សុខ វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​ពីរ​នាក់​នេះ រស់នៅ​ក្នុងភូមិ​ព្រែក​ត្របែក ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លោក​អធិការ​បន្ត​ថា ក្មេង​ទំនើង​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ស្ទាក់​ឃាត់​ជាប់​នៅ​ត្រង់​ចំណុច​ខាងលើ ខណៈ​ពេល​កំពុង​ចុះ​ល្បាត​ត្រួតពិនិត្យ​មើល​បទល្មើស​ផ្សេង​ៗ​នា​ពេល​យប់​។ បន្ទាប់​មក​បញ្ជូន​ខ្លួន រួម​នឹង​វត្ថុ​តាង ទៅ​កាន់​អធិការដ្ឋាន ដើម្បី​អប់រំ និង​ធ្វើ​កិច្ចសន្យា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ