ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី បញ្ជូន​រថពាសដែក និង​រថយន្ត​យោធា​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី បាន​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៅ​ដល់​អ៊ុយ​ក្រែ​ន រួម​មាន​រថពាសដែក​ប្រភេទ M113 ចំនួន​១៤​គ្រឿង រថយន្ត​ហោ​ធា

អូស្ត្រាលី ៖ ប្រទេស​អូស្ត្រាលី បាន​ផ្តល់​ជំនួយ​យោធា​បន្ថែម​ទៅ​ដល់​អ៊ុយ​ក្រែ​ន រួម​មាន​រថពាសដែក​ប្រភេទ M113 ចំនួន​១៤​គ្រឿង រថយន្ត​ហោ​ធា Bushmaster ចំនួន​២០​គ្រឿង ឧបករណ៍​ត្រួតពិនិត្យ​វិទ្យុសកម្ម និង​ឧបករណ៍​ការពារ​ខ្លួន​ផ្សេង​ៗ​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ការ​បញ្ជូន​ជំនួយ​បន្ថែម​នេះ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ធ្វើ​ឲ្យ​ជំនួយ​យោធា​របស់​អូស្ត្រាលី​កើន​ដល់ ១៩៩​លាន​ដុល្លារ​។ កញ្ចប់​ជំនួយ​នេះ ក៏​រួម​មាន​ថ្នាំពេទ្យ ៦០​បន្ទះ​ផង​ដែរ ដែល​បរិ​ច្ឆា​គ​ដោយ​ប្រជាពលរដ្ឋ​អូស្ត្រាលី​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter Dutton បាន​ថ្លែង​ថា «​រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​កំណត់​ឱកាស​សម្រាប់​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដែល​ខ្លួន​អាច​ផ្តល់​សមត្ថភាព​ដល់​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ទាន់ចិត្ត​»​។

សូម​បញ្ជាក់​ថា អូស្ត្រាលី ធ្លាប់​បញ្ជូន​រថយន្ត​ហោ​ធា Bushmaster ចំនួន ២០​គ្រឿង​រួច​មក​ហើយ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន តាម​សំណើរ​របស់​ប្រធានាធិបតី Volodymyr Zelenskyy៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ