ចាប់មេការសំណង់ម្នាក់ទិញគ្រឿងសំណង់មិនឲ្យសងលុយ ថែមទាំងចេញសែកស្អុយ
- ភ្នំពេញ
មេការសំណង់ម្នាក់នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅ
មេការសំណង់ម្នាក់នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅ
រាជធានីភ្នំពេញ ៖ មេការសំណង់ម្នាក់នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការពាក់ពន្ធពីបទ«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពោលគឺទិញសម្ភារៈ គ្រឿងសំណង់ហើយមិនសងលុយគេ ។
ជនសង្ស័យរូបនេះមានឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ១២០ ផ្លូវ២៨ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
អង្គហេតុនៃការចាប់បញ្ជូនខ្លួនមេការសំណង់ម្នាក់នោះបញ្ជូនទៅតុលាការ សំណុំរឿងនេះត្រូវដើមគេប្តឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ម៉ង់ សាម៉ន ជាអ្នកម៉ៅការសំណង់ បានទៅទាក់ទងទិញគ្រឿងសំណង់របស់ដើមបណ្តឹងជាបន្តបន្ទាប់ សរុបទឹកប្រាក់ចំនួន ៦ ៧០០ ដុល្លារអាមេរិក ដែលការទិញគ្រឿងសំណង់នោះ មេការមិនទាន់បានទូទាត់ប្រាក់ឲ្យម្ចាស់បំណុលភ្លាមៗទេ ចេះតែសុំពន្យាពេលម្តងហើយម្តងទៀត ។
រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹងបានណាត់ជួបមេការ (ម៉ង់ សាម៉ន) ដើម្បីសួរនាំលុយជំពាក់ថ្លៃគ្រឿងសំណង់នោះ ពេលជួបគ្នាមេការសំណង់បានចេញមូលប្បទានបត្រ(សែក) មួយសន្លឹក ដែលមានទឹកប្រាក់ ៧ ៦០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង សម្រាប់យកទៅបើកនៅធនាគារ ABA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
លុះដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា សែកនេះគ្មានសាច់ប្រាក់ទេ គឺជាសែកស្អុយ ហើយចាប់ពីពេលនោះមក មេការសំណង់ឈ្មោះ ម៉ង់ សាម៉ន ក៏បានគេចវេសពីម្ចាស់បំណុលមិនព្រមរកការដោះស្រាយ ទើបបានដើមបណ្តឹងប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ចែករំលែកព័តមាននេះ