ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស ២នាក់ បានស្លា.ប់ និងម្នាក់ រង​របួស​ធ្ងន់ ដោយសារ​ទៅដើរលេង នៅ​គិរីរម្យ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក្មេងប្រុសចំនួន ២នាក់ បានស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត បានបញ្ជូនបន្ទាន់ទៅ​មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាប់ពីបានជួបនូវឧបទ្ទវហេតុ…

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក្មេងប្រុសចំនួន ២នាក់ បានស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត បានបញ្ជូនបន្ទាន់ទៅ​មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាប់ពីបានជួបនូវឧបទ្ទវហេតុ ជិះម៉ូតូ បុកដើមស្រល់។ ហេតុការណ៍នោះ បានកើតឡើង នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវក្រាលកៅស៊ូលេខ៤៦ ត្រង់ចំណុចភូមិថ្មី ឃុំ​ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានឃុំចំបក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងប្រុសចំនួន ៣នាក់បានជិះឌុបគ្នា ដោយធ្វើដំណើរតាម​ម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-9311 ឡើងលើរមណីយដ្ឋានធម្មជាតិភ្នំគីរីរម្យ ជាមួយនឹងក្មេងៗ ជាមិត្តច្រើននាក់។

លុះនៅពេលកើតហេតុ ក៏ឃើញក្រុមក្មេងៗទាំងនោះ ជិះម៉ូតូត្រឡប់មកវិញ ជាមួយនឹងហ្វូងម៉ូតូ​មិត្តភក្តិដែលអមដំណើរក្នុងល្បឿនលឿន ចុះចំណោត​ពី​លើ​ភ្នំ​។ ​គ្រានោះ ម៉ូតូរបស់ក្មេងរងគ្រោះ បានជ្រុល​ធ្លាក់ចេញពីផ្លូវ បានបុកជាមួយដើមស្រល់ពេញទំហឹង បណ្តាលឱ្យបាក់កស្លា.ប់ភ្លាមៗ និងរងរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់​ថា ក្មេងប្រុស ដែលបានរងគ្រោះថ្នាក់ រហូតដល់ស្លា.ប់ មាន ១-ឈ្មោះ ខន សុវិបុល អាយុ ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរ ២- ឈ្មោះ ផន លីសីហា អាយុ ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង៣-ឈ្មោះ សៀវ សុខជា អាយុ ១៥ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់​រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។

សិស្សក្នុងអនុវិទ្យាល័យទីរួមខេត្ត តាំងទន្លេ បានប្រាប់ថា ក្មេងប្រុសរងគ្រោះទាំង ៣នាក់នេះ គឺជាសិស្សដែលរៀនក្នុងសាលាអនុវិទ្យាល័យទីរួមខេត្ត ជាមួយគ្នា។ នៅថ្ងៃកើតហេតុនេះ ក្មេងរងគ្រោះទាំង៣ នាំគ្នាជិះម៉ូតូ ទៅលេងនៅរមណីយ​ដ្ឋានគិរីរម្យ ដោយចេញទៅ តាំងពីព្រលឹមស្រ៊ាងៗ ជាមួយនឹងមិត្តភក្តិច្រើននាក់ទៀត ដោយធ្វើដំណើរតាមម៉ូតូ។

ក្រោយកើតហេតុ​ សព ត្រូវបានក្រុមគ្រួសារ ប្រារព្ធពិធីបុណ្យ នៅតាមគេហដ្ឋានរៀងខ្លួន។ ឯអ្នករងគ្រោះ កំពុងស្ថិតក្រោមការយកចិត្តទុកដាក់​ពីក្រុមគ្រូពេទ្យ​៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ