ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាពេលខ្លីខាងមុខ ចំណីអាហារលើទីផ្សារកម្ពុជា ត្រូវតែមានស្តង់ដារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជំរុញ​ឲ្យ​សហគ្រាស​ផលិត​ទឹកត្រី​ត្រូវ​តែ​បញ្ចូល​ជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​របស់​ខ្លួន​ដើម្បី​សុខភាព​ពលរដ្ឋ​អ្នក​ទទួលទាន​។ លោក ចម ប្រសិទ្ធ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជំរុញ​ឲ្យ​សហគ្រាស​ផលិត​ទឹកត្រី​ត្រូវ​តែ​បញ្ចូល​ជាតិ​ដែក​ទៅ​ក្នុង​ផលិតផល​របស់​ខ្លួន​ដើម្បី​សុខភាព​ពលរដ្ឋ​អ្នក​ទទួលទាន​។

លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​អះអាង​ថា លោក​បង្ខំ​ឲ្យ​សិប្បកម្ម​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​គ្រប់​ស្តង់ដារ ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងរក​ទិញ​ទឹកត្រី មាន​ជាតិ​ដែក​ទៅ​ទទួលទាន ទោះបី​ទឹកត្រី​មាន​ជាតិ​ដែក​នេះ​មើលទៅ​មិន​ថ្លា ល្អក់ និង​រាង​ថ្លៃ​ជាង​គ្នា​បន្តិច តែ​វា​ល្អ​សម្រាប់​សុខភាព ជា​ពិសេស​សម្រាប់​កុមារ​ព្រោះ​ជា​អាហារូបត្ថម្ភ ។

រូបតំណាង

កម្ពុជា​បាន​ជំរុញ​ឲ្យ​សិប្បកម្ម​ផលិត​ទឹក ទឹកស៊ីអ៊ីវ បញ្ចូល​សា​ធារ​តុ​ទៅ​ក្នុង​ផលិតផល​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ការ​បញ្ចូល​ជាតិ​ដែក​ក្នុង​ផលិតផល​នេះ គឺជា​មធ្យោបាយ​មួយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​បាន​ទទួល​នូវ​ជីវជាតិ​ដែក​បាន​គ្រប់គ្រាន់ មាន​ផលប្រយោជន៍​ជា​ពិសេស​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ។

លោក​ចប ប្រសិទ្ធ បាន​ជំរុញ​ឲ្យ​សិប្បកម្ម​ផលិត​ទឹកត្រី​បញ្ចូល​ជាតិ​ដែក​នៅ​ក្នុង​ផលិតផល​របស់​ខ្លួន​នេះ​នៅ​ក្នុង​ឱកាសលោក​ជួប​ជាមួយ​ប្រតិភូ​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។

សមាគម​ផលិត​ចំ​ពី​អាហារ​កម្ពុជា​មាន​សមាជិក​ចូលរួម​ជាង ៥០ មូលដ្ឋាន​អាជីវកម្ម​នៅ​ក្នុង​នោះ​មាន​សិប្បកម្ម​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ និង​អាហារ​ក្រៀម​ផង​ដែរ ។ ការ​ជំរុញ​ឲ្យ​ការ​ផលិត​ចំណីអាហារ​តាម​ស្តង់ដា​រនេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បង្កើត​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ ។

សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្នែក​ឲ្យ​គុណភាព​ចំណីអាហារ​នៅ​កម្ពុជា​មានគុណ​ភាព​តាម​ស្តង់ដា សម្រាប់​សុខភាព​ពលរដ្ឋ ។ សេចក្តីព្រាងច្បាប់​នេះ បាន​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​ហើយ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ព្រឹទ្ធសភា​សិក្សា​បន្ត ។

អត្ថប្រយោជន៍​ក្នុង​ចំណោម​គោលបំណង​ច្បាប់​សុវត្ថិភាព​ម្ហូបអាហារ​នេះ ដើម្បី​ជំរុញ​ផលិតផល​ម្ហូបអាហារ​ត្រូវ​បាន​ផលិត កែ​ច្នៃ វេច​ខ្ចប់ និង​ចែកចាយ​ផ្អែក​ទៅ​តាម​ស្តង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជាតិ សំដៅ​ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​អាយុជីវិត និង​សុខភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ពាណិជ្ជកម្ម​ស្មើភាព​សំដៅ​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ