ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងា.ប់​របស់​សត្វ​ផ្សោត​ឈ្មោល​១​ក្បាល​នេះ ​គឺ​​​​ដោយ​សារ​ជំងឺ​​ឈឺ​​​ចាស់

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ការ​ងា.ប់​​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ ​គឺ​​ដោយសារ​ជំងឺ​ឈឺ​​ចាស់ ។ នេះបើតាម​ការ​បញ្ជាក់​ប្រធាន​ឆ្មាំ​អភិរក្ស​ និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ម៉ុ​ក ពន្លក…

ខេត្តក្រចេះ ៖ ការ​ងា.ប់​​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ ​គឺ​​ដោយសារ​ជំងឺ​ឈឺ​​ចាស់ ។ នេះបើតាម​ការ​បញ្ជាក់​ប្រធាន​ឆ្មាំ​អភិរក្ស​ និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ម៉ុ​ក ពន្លក បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី១៧ ឧសភា នេះ ។

សូមបញ្ជាក់ថា ផ្សោត​ឈ្មោល​ពេញ​វ័យ​មួយក្បាល​នេះ គឺទម្ងន់​៩៣គីឡូក្រាម មាន​ប្រវែង​ជាង​២ម៉ែត្រ ត្រូវ​បាន​គេ​ប្រទះឃើញ​ងា.ប់​អណ្ដែត​នៅ​ចម្ងាយ​ប្រមាណ​៣៦គីឡូម៉ែត្រ ពី​ប៉ែក​ខា​ង​ក្រោ​ម​នៃ​អន្លង់​ផ្សោត​កាំ​ពី ខេត្តក្រចេះ​ ។ នេះ​ជា​ផ្សោត​ឈ្មោល​ពេញវ័យ​ទី៣​ហើយដែល​ត្រូវ​បាន​ប្រទះ​ឃើញ​បាត់បង់ជីវិត​នៅក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ​។

ការបាត់បង់​ជីវិត​ផ្សោត​ពេញវ័យ​ជាបន្តបន្ទាប់ បង្ក​ជា​ក្តី​បារម្ភ​ពី​លទ្ធភាព​នៃ​ការបន្តពូជ​នៃ​ហ្វូង​ផ្សោត​នៅ​ទន្លេមេគង្គ​។ ក្រោយ​ការពិនិត្យ​បាន​រក​ឃើញ​នៅ​លើ​សំណាក​សត្វ​ផ្សោត​ឈ្មោល​ដែល​ងា.ប់​នេះ គឺ​មានស្នាម​របួស​នៅ​លើ​កន្ទុយ និង​មានស្នាម​ឆូត​វែង​មួយ​នៅ​ផ្នែក​ខាងក្រោម នៃ​ព្រុយខ្នង​របស់​វា​។

តាម​ការ​ប៉ាន់ប្រមាណ​សត្វ​ផ្សោត​នេះ ​ងា.ប់​រយៈពេល​២ថ្ងៃហើយ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​សត្វ​ផ្សោត នៃ​រដ្ឋបាល​ជល​ផល និង​អង្គការWWF មិនទាន់​អាច​សន្និដ្ឋាន​ថា តើ​ការ​ងាប់​នេះ​បណ្ដាល​មក​ពី​ការ​ជាប់​មង​នេសាទ ​ឬ​យ៉ា​ង​ណា​នោះ​ទេ ​។

​ប្រធាន​ឆ្មាំ​អភិរក្ស​និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ម៉ុ​ក ពន្លក បាន​បញ្ជាក់​ថា ការ​ងា.ប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ​គឺ​ងាប់​ដោយសារ​ជំងឺ​ឈឺ​ចាស់ ហើយ​ផ្សោត​ចំណាស់​មួយ​នេះ​ ក៏​ផុត​វ័យ​បន្ត​ពូជ​ផង​ដែរ​ ។

សូម​បញ្ជា​ក់​ផង​ដែរ​ថា សម្រាប់​ទន្លេមេគង្គ​ខេត្តក្រចេះ មាន​អន្លង់​ផ្សោត​រស់នៅ​ចំនួន៥កន្លែង​ធំៗ រួមមាន​អន្លង់​ខ្សាច់​ម្កាក់ អន្លង់​កន្ទុយ​កោះ​រងាវ អន្លង់​កោ​ផ្តៅ អន្លង់​កោ​ហ​ដំ​បង និង​អ​ងន្លង់​កាំ​ពី​។ ហើយ​អន្លង់​ទាំង៥នេះ សព្វថ្ងៃ​មាន​សត្វ​ផ្សោត​ញី​ឈ្មោល តូច​និង​ធំ​រស់នៅ​ចន្លោះ៥៥ទៅ៦២
ក្បាល​។​

អត្ថបទសរសេរ ដោយ