ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកអូរជ្រៅ ចុះបង្ក្រាបភ្លាមៗឃាត់ខ្លួនបានចំនួន៧នាក់ក្រោយមានក្រុមក្មេងទំនើ.ង១ក្រុម បានធ្វើសកម្មភាពយ៉ាងសាហា.វដេញកា.ប់ក្រុមក្មេងម្ខាងទៀតកំពុងផឹកស៊ី បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។ ករណីអំពើហិ.ង្សានេះ បានកើតឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចអាងកន្សែង ស្ថិតនៅភូមិកណ្ដាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ ក្រុមក្មេងទំនើ.ងត្រូវបានឃាត់ខ្លួនមាន ៖ ១.ឈ្មោះ រិន ភារម្ស ហៅសើម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ សេន សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ៣.ឈ្មោះ រិទ្ធ មឿន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៤.ឈ្មោះ សំអាត មរកតហៅយ៉ា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ ៥.ឈ្មោះ ទិត សុខន ហៅឌី ភេទប្រុស អាយុ១៥ឆ្នាំ (ជនដៃដល់) រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ ៦.ឈ្មោះទុន យុធ្យាហៅធា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសិង្ហចាស់ ឃុំគុយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ៧.ឈ្មោះ ថា រតនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ ដំបូងមានក្រុមក្មេង១ក្រុម មានគ្នីគ្នាចំនួន៦នាក់ កំពុងអង្គុយផឹកនៅលើអាងកន្សែង ស្របពេលនោះមានក្រុមក្មេងទំនើ.ង១ក្រុម មានគ្នា០៧នាក់ជិះម៉ូតូ៥គ្រឿង បានមកដេញកា.ប់បណ្ដាលរងរបួស ក្រុមក្មេងកំពុងផឹកស៊ីចំនួន២នាក់មាន ៖ ១.ឈ្មោះ ជា វាស្នា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកេកែសឃុំគោកឃ្នុំ ក្រុងបាត់ដំបងខេត្ដបាត់ដំបង ( រងរបួសធ្ងន់ស្មាស្តាំ) ។ ២.ឈ្មោះ គា ឆៃយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិរុនឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ (រងរបួសជើងឆ្វេង)។
ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សិង្ហសហការជាមួយប៉ុស្តិ៍ចង្ហា.សូភី និងអូរបីជាន់យើងបង្ក្រាបបានចំនួន០៧នាក់ ម៉ូតូចំនួន០៤គ្រឿង ។
បច្ចុប្បន្នក្រុមក្មេងទំនើ.ងទាំង៧នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនិតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ