ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយក្លាយជាទុក្ខ ! យប់ថ្ងៃមង្គលការ កូនកម្លោះត្រូវក្រុមអ្នកផឹកទឹកត្នោតជូរកា.ប់ បែ.កក្បាល នៅខណ្ឌ​ពោធិ៍​សែន​ជ័យ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យប់​ថ្ងៃ​មង្គលការ និង​ជា​រាត្រី​ក្រេបទឹក​ឃ្មុំ​ផង បែរជា​ក្លាយទៅជា​រាត្រី​ទឹកខ្មេះ​ទៅ​វិញ ដោយ​កូន​ក​ម្លោះ​ត្រូវ​ក្រុម​អ្នក​ផឹក​ទឹកត្នោតជូរ​ជិត​រោងការ​១​ក្រុម​កា​.​ប់ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ទាំង​យប់ ហើយ​អាច​ប្រឈម…

រាជធានី​ភ្នំពេញ ៖ យប់​ថ្ងៃ​មង្គលការ និង​ជា​រាត្រី​ក្រេបទឹក​ឃ្មុំ​ផង បែរជា​ក្លាយទៅជា​រាត្រី​ទឹកខ្មេះ​ទៅ​វិញ ដោយ​កូន​ក​ម្លោះ​ត្រូវ​ក្រុម​អ្នក​ផឹក​ទឹកត្នោតជូរ​ជិត​រោងការ​១​ក្រុម​កា​.​ប់ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ទាំង​យប់ ហើយ​អាច​ប្រឈម និង​សមត្ថកិច្ច​ឃាត់ខ្លួន​ថែម​ទៀត​ផង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំពើ​ហិ​.​ង្សា​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​នោះ បង្ក​ឡើង​ដោយ​មនុស្ស​២​ក្រុម ដែល​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ទាំង​សងខាង​ចំនួន​៣​នាក់ ក្នុង​នោះ មានកូន​ក​ម្លោះ​ម្នាក់​ផង​ដែរ ។ ភាគី​(​ក​) គឺ​ក្រុម​កូន​ក​ម្លោះ​មាន​គ្នា​ច្រើន​នាក់ ហើយ​ត្រូវ​បាន​ស្គាល់​ចំនួន​៣​នាក់ ទី​១,​ឈ្មោះ សួរ ពង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ គឺជា​កូន​ក​ម្លោះ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​រង​របួស​បែ​.​ក​ក្បាល​) ។

ទី​២,​ឈ្មោះ លឹ​ម សុក្រ​ពេញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ជាមួយ​គ្នា ត្រូវជា​ក្មួយ​ប្រុស​បង្កើត​របស់​កូន​ក​ម្លោះ ។ ទី​៣,​ឈ្មោះ ម៉ សុខ​ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​បែ​.​ក​ក្បាល ។

កម្លាំង​ដកហូត​បាន​ដែក​មូល ប្រវែង​៥០​ស​.​ម ចំនួន​០១​ដើម ។ ដោយឡែក​ភាគី (​ខ​) គឺ​ក្រុម​អ្នក​ផឹក​ទឹកត្នោតជូរ​មាន​ច្រើន​នាក់ ប៉ុន្តែ​ត្រូវ​បាន​ស្គាល់​១​នាក់ ឈ្មោះ រឿ​ន តុង​លិ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​ហើម​ថ្គាម​ផ្នែក​ខាងស្តាំ និង​ហើម​ថ្ងាស ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ មាន​ពិធី​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌​នៅ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ សួរ ពង់ ភាគី​(​ក​)​គឺជា​កូន​ក​ម្លោះ ។ ខណៈ​ពិធី​ពិសា​ភោជនាហា​កំពុង​ប្រព្រឹត្ត​ទៅ​ហើយ​ក៏​មាន​ភ្ញៀវ​ទៅ​ចូលរួម​ជា​បន្តបន្ទាប់ កូន​ក​ម្លោះ​រូប​នោះ​បាន​ប្រើ​ក្មួយបង្កើត​ឈ្មោះ លឹ​ម សុក្រ​ពេញ ឲ្យ​ទៅ​ជួយ​ទិញ​ស្រា​បៀរ ស្ថិត​នៅ​កន្លែង​លក់​ចាបហួយ​នៅ​ជិត​រោងការ​នោះ​ដែរ ថែម​ចំនួន​០២​កេស​ទៀត ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ខណៈ​ពេល​ដើរទៅ​ដល់​កន្លែង​លក់​ស្រា​បៀរ​ឈ្មោះ លឹ​ម សុក្រ​ពេញ ដែល​ជា​ក្មួយ​បាន​ជួប​ជាមួយ​ឈ្មោះ រឿ​ន តុង​លិ​ក និង​បក្ខពួក​ច្រើន​នាក់​ទៀត ដែល​ជា​ក្រុម​ភាគី​(​ខ​) កំពុង​អង្គុយ​ផឹក​ទឹកត្នោតជូរ នៅ​ជិត​កន្លែង​លក់​ស្រា​បៀរ​នោះ ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។

បន្ទាប់​មក​ឈ្មោះ លឹ​ម សុក្រ​ពេញ ក៏​បាន​ដើរទៅ​ប្រាប់​ឈ្មោះ​សួរ ពង់ ជា​កូន​ក​ម្លោះ​ឲ្យ​បានដឹង​អំពី​រឿង​ទំនាស់​នោះ ហើយ​គ្រាន់តែ​បានដឹង​ភ្លាម កូន​ក​ម្លោះ​រូប​នោះ​រួម​ជាមួយ​គូកន​ច្រើន​នាក់​ទៀត​បាន​ដើរទៅ​សួរនាំ​ក្រុម​ភាគី​(​ខ​)​នោះ​ភ្លាម​ៗ​ដោយ​មិន​រង់ចាំ​យូរ​ឡើយ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ​ក្រុម​ភាគី (​ខ​) ប្រដាប់​ដោយ​ដុំ​ថ្ម​, មួក​សុវត្ថិភាព និង​កាំ​បិ​.​ត​គ្រប់​ដៃ​បាន​ដេញ​គ​.​ប់ និង​ដេញ​កា​.​ប់​ទៅ​លើ​ក្រុម​កូន​ក​ម្លោះ ហើយ​ក៏​មានការ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង​៣​នាក់ ។

ក្នុង​នោះ មានកូន​ក​ម្លោះ និង​ក្មួយ​ប្រុស​បង្កើត​របួស​បែ​.​ក​ក្បាល​ចំណែក​ភាគី (​ខ​)​អ្នក​ផឹក​ទឹកត្នោតជូរ​រង​របួស​ហើម​ថ្គាម​ផ្នែក​ខាងស្តាំ និង​ហើម​ថ្ងាស ពេល​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម ហើយ​ពេល​ទៅ​ដល់​បក្ខពួក​ទាំង​សងខាង​គេចខ្លួន​បាត់​អស់ ។

ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្រាវជ្រាវ​រក​ចាប់​បក្ខពួក​របស់​ភាគី​ម្ខាង​ៗ​ដែល​កំពុង​គេចខ្លួន​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ