ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ដាក់​ពាក្យ​សុំ​ចូល​អង្គការ​ណា​តូជា​ផ្លូវការ​

1 ឆ្នាំ មុន

ណាតូ ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា​ប្រទេស​ហ្វាំ​ង​

ណាតូ ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​ចូល​អង្គការ​ណា​តូ​។

ការ​សម្រេចចិត្ត​ចូលរួម​អង្គការ​ណា​តូ​ពី​សំណាក់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​កើតឡើង​ជិត ៣​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេល​រុ​ស្ស៊ី​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

«​ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សំណើ​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​។ អ្នក​គឺជា​ដៃគូ​ជិត​ស្និទ្ធ​បំផុត​របស់​យើង​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Jens Stoltenberg ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ទទួល​បាន​លិខិតស្នើ​សុំ​របស់​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​ពីរ​។

លោក​ថ្លែង​ទៀត​ថា «​នេះ​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​យើង​ត្រូវ​ចាប់​យក»​។

ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​នេះ​ត្រូវ​ធ្វើការ​ថ្លឹងថ្លែង​ដោយ​សមាជិក​ទាំងអស់​ចំនួន ៣០​។ ដំណើរការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវការ​ពេល​ប្រហែល ២​ស​ប្តា​ហ៍ ទោះបី​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បាន​សម្តែង​ការ​ជំទាស់​អំពី​ការ​ចូលរួម​របស់​ហ្វាំ​ង​ឡ់ង និង​ស៊ុ​យ​អែ​ត​ក្តី​។

ប្រ​សិន​មានការ​យកឈ្នះ​លើ​ការ​ជំទាស់​របស់​តួ​ក​គី​ ហើយ​ការ​ចរចារ​ចូល​ជា​សមាជិក​ដំណើរការ​ដូច​ការ​រំពឹង​ទុក ប្រទេស​ទាំង​ពីរ​អាច​នឹង​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត​។ ជា​ធម្មតា​ដំណើរការ​អាច​ត្រូវការ​រយៈពេល​ពី ៨ ទៅ​១២​ខែ ប៉ុន្តែ​អង្គការ​ណា​តូច​ង់​ធ្វើ​វា​ឲ្យ​បាន​លឿន​ដោយសារ​តែ​មានការ​គំ​រា​.​ម​កំហែង​ពី​រុ​ស្ស៊ី​។

ប្រមុខ​អង្គការ​ណា​តូ​បាន​និយាយ​ថា «​សម្ព័ន្ធមិត្ត​ណា​តូ​ប្តេជ្ញា​ធ្វើការ​លើ​គ្រប់​បញ្ហា​ទាំងអស់ និង​ឈាន​ដល់​ការ​សន្និដ្ឋាន​បាន​ឆាប់រហ័ស»​។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​ទីក្រុង Brussels ដូច្នេះ​ថា «សម្ព័ន្ធមិត្ត​ទាំងអស់​យល់​ស្រប​ពីសារ​សំខាន់​នៃ​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ​។ យើង​ទាំងអស់​យល់​ស្រប​ថា យើង​ត្រូវ​តែ​ឈរ​ជាមួយ​គ្នា ហើយ​យើង​ទាំងអស់​គ្នា​យល់​ស្រប​ថា នេះ​គឺជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​យើង​ត្រូវ​តែ​ចាប់​យក​»​។

សូម​បញ្ជាក់​ថា មតិ​ត​សាធារណៈ​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដោយ​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ បន្ទាប់​ពី​ពួក​គេ​បាន​មើលឃើញ​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​៕ (​យោង​តាម​ប្រភព​៖ News Agencies)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ