ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគ​វាសនា ជនដៃដល់សម្លា.ប់​មិត្តភក្តិ​ប្លន់​យក​ទ្រព្យ ក្រោយ​​ប្រកាស​សាលក្រម

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់​ចោទ​២​នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​២​នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អា.​រ.ក​សម្លា.ប់​មិត្តភក្តិ​ប្លន់​យក​ទ្រព្យសម្បត្តិ ដោយ​ដាក់ពន្ធនាគារ​​ម្នាក់​ៗ​អស់​មួយ​ជីវិត ។ សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំឭក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​ឃា.តក.ម្ម​សម្លា.ប់​មិត្តភក្តិ​ដោយ​អា.​រ.ក​ប្លន់​យក​ទ្រ​ព​សម្បត្តិ មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស​ជនជាប់ចោទ ។ សវនាការ​នេះមាន​លោក ឆឹង ឫ​ទ្ធី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សំ ឫ​ទ្ធី​វាសនា ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​២​នាក់ គឺ​ឈ្មោះ ម៉េ​ង ណា​ឃី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឃាត់​ខ្លួន​នៅ​ស្រុង​គិរីវង់ ខេត្តតាកែវ ជាប់ចោទ​ពី​បទ​ឃា.តកម្ម​គិត​ទុកជា​មុន និង​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ​ជិប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឃាត់ខ្លួន​នៅ​តាម​ផ្លូវជាតិ​លេខ​១ មុខ​មណ្ឌល​សុខភាព​ព្រែក​ឯង សង្កាត់​​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

សវនាការ​បាន​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​រហូត​ដល់​ចប់​ម៉ោង​រដ្ឋបាល ទើប​ប្រធាន​ក្រុមប្រឹក្សា​សម្រេច​កំណត់​យក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២​រសៀល ដើម្បី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។

ជន​ត្រូវ​ចោទ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ម្នាក់​នៅ​ខេត្តតាកែវ និង​​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ម៉ាក​អុ​បប៉ូ ខ្សែដៃ​ប្លា​ទី​ន និង​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេ​៊​រី​ឆ្នាំ​២០១៩ ផ្លា​ក​លេខ ត្បូងឃ្មុំ ១H -១៤០៦ ជា​របស់​ជន​រង​គ្រោះ។

តាម​ច​ម្លើ​យ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ដំណាក់កាល​សមត្ថកិច្ច គឺ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ សោ សៅ​ពិសិដ្ឋ ភេទ​ប្រុស រួច​ប្លន់​យក​ម៉ូតូ​១​គ្រឿង ខ្សែ​ក​មាស​១​ខ្សែ ចិញ្ចៀន ខ្សែដៃ​មាស និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ប្រាកដ​មែន ។ ក្រោយ​​ពី​ធ្វើ​សកម្មភាព​រួច ពួក​គេ​បាន​ចែក​គ្នា ក្នុង​នោះ​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ​ជិប យក​ចិញ្ចៀនមាស​និង​​ខ្សែ​.ក ចំណែក​ឈ្មោះ ម៉េ​ង ណា​ឃី​ម យក​ម៉ូតូ ទូរស័ព្ទ​ដៃ និង​ខ្សែដៃ រួច​នាំ​គ្នា​គេចខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ