ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពឹង​ឲ្យ​គេ​ជូន​ទៅ​បួស ៥-៦​ក្រោយ​ឃើញ​សព​ឡើង​ស្អុយរលួយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​២​នាក់​បាន​នាំ​គ្នា​ទៅ​មើល​ទ្រូ​ដែល​បាន​ដាក់​តាម​អូរ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ភូមិ ស្រាប់តែ​ប្រទះ​សាកសព​ឡើង​ស្អុយ​រលួយ​ …

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​២​នាក់​បាន​នាំ​គ្នា​ទៅ​មើល​ទ្រូ​ដែល​បាន​ដាក់​តាម​អូរ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ភូមិ ស្រាប់តែ​ប្រទះ​សាកសព​ឡើង​ស្អុយ​រលួយ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ខាងកើត​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ។

លោក​អនុសេនីយ៍ត្រី ជិ​ក សា​ខេ​ម អធិការរង ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ា ស៊ី​ធួន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​រង្វង់​មូល​ធំ ស្រុក​បន្ទាយស្រី មាន​ទីលំនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ប្រភព​ព័ត៌មាន​ពី​ក្មេង​ៗ​ទាំង​២​នាក់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ដំបូង​ពួក​គេ​បាន​នាំ​គ្នា​ដើរទៅ​មើល​ទ្រូ​ដែល​ខ្លួន​បាន​ដាក់​នៅ​តាម​អូរ​ក្នុង​ព្រៃ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ម្នាក់ រួច​ក៏​រត់​ទៅ​ប្រាប់​អុំ​នៅ​ជិត​ភូមិ​នោះ​ដឹង ទើប​អុំ​នោះ​បាន​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​មូលដ្ឋាន សន្ទុះ​ក្រោយមក​សមត្ថកិច្ច​ចម្រុះ​ទៅ​ដល់​និង​ធ្វើការ​ពិនិត្យ​សាកសព​នោះ​តែ​ម្តង ។

លោក​អនុសេនីយ៍ត្រី ជិ​ក សា​ខេ​ម បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា មាន​ករណី​ក្មេង​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ព្រៃ លោក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ ក្រោយ​ពី​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ លោក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សាកសព ឃើញ​ថា ជន​រង​គ្រោះ​អាច​ស្លាប់​៥-៦​ថ្ងៃមុន​ដោយ​សព​ឡើង​ហើម​ស្អុយ​និង​មាន​សុទ្ធតែ​ដង្កូវ​ទៀត​ផង​ម្យ៉ាងទៀត​នៅ​លើ​ដងខ្លួន​សព​ពុំ​ឃើញ​មាន​ស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ដូច្នេះ​សន្និដ្ឋាន​បាន​ថា សព​ស្លាប់​ដោយសារ​ខ្យល់គរ ។

តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​នៃ​សព​បាន​ប្រាប់​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​សម្រេចចិត្ត​ឲ្យ​ជន​រង​គ្រោះ​បួស​ក៏​ពឹង​បងប្អូន​ឲ្យ​ដឹក​យក​ទៅ​ឱ្យ​បួស​នៅ​វត្ត​ភ្នំ​ហប់​ក្បែរ​ជើងភ្នំ​គូលែន ស្ថិត​ក្នុងភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ព្រោះ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕