ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្រៀន ហើយចែកទ្រុងមាន់ កូនមាន់ ចំណីមាន់ និង​សម្ភារៈមួយចំនួនទៀត! ​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​ មន្ត្រីការិយាល័យផលិត​កម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត​សៀមរាប…

​ខេត្តសៀមរាប៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​ មន្ត្រីការិយាល័យផលិត​កម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត​សៀមរាប បានយកទ្រុងមាន់ថ្មី ចំណីមាន់ និងកូនមាន់ ចែកជូនដល់ពលរដ្ឋចំនួន ៦០​គ្រួសារ ក្នុងឃុំចំនួន ២ នៃស្រុកស្រីស្នំ។

​ដោយ​សារវិបត្តិកូវីដ.១៩ បានធ្វើឱ្យពលរដ្ឋ ជួបការលំបាកក្នុងជីវភាព ហើយថ្នាក់ដឹកនាំ ក៏បានគិតគូរ និងឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋ។   

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុ​ព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ការឆ្លើយតបបន្ទាន់ទៅនឹង​ជំងឺ​កូវីដ១៩ ចាត់ចែងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានផ្តល់ទ្រុងមាន់ចំនួន ១៥០ទ្រុង កូនមាន់ចំនួន ១០៥០០ ក្បាល ចំណីមាន់ចំនួន ៧៥០០គីឡូក្រាម និងសម្ភារៈមួយ​ចំនួនទៀត ជូនកសិករ ៣០០ គ្រួសារ មកពីស្រុកចំនួន ៥ ក្នុងខេត្តសៀមរាប។

លោកបន្តថា បន្ទាប់ពីចុះចែកទ្រុង ចំណី និងកូនមាន់ដល់ពលរដ្ឋ ក្រុមការងារជំនាញ ក៏បានបង្រៀនពីវិធីចិញ្ចឹមមាន់ ដល់ពលរដ្ឋផងដែរ។

លោកបន្ថែមថា ការចិញ្ចឹមមាន់បែបនេះ អាចបានផលក្នុងរយៈ​ពេលត្រឹមតែ ៣​ខែប៉ុណ្ណោះ។  បច្ចុប្បន្ន តម្លៃសាច់មាន់ និងស៊ុតមាន់ កំពុងមានទីផ្សារ គួរសម សម្រាប់ឱ្យពល​រដ្ឋ អាចផ្គត់ផ្គង់​ក្នុងគ្រួសារ បានមួយកម្រិតផងដែរ។

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីមិនមាននាំចូលសាច់មាន់ពីបរទេស ជាកត្តាធ្វើឱ្យពលរដ្ឋ អាចរកប្រាក់ចំណូលបានគួរសម។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏​អាចចិញ្ចឹម ក្នុងក្រុមគ្រួសារ បានយ៉ាងស្រួល ដោយ​មិន​អាចចេញទៅធ្វើការនៅ​ប្រទេស​ជិតខាង​ទៀតឡើយ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ