ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រុលហើយ! ​ម្តាយចាប់កូនដាក់ច្រវ៉ាក់ជើង​​ទាំង​កណ្តាលថ្ងៃត្រង់ ព្រោះ​

7 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី​៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្តាយ​នាង​ចាប់ចង​ច្រ​វ៉ា​ក់​ភ្ជាប់​ទៅ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ស្ថិតនៅ​ចំណតរថយន្ត​មួយ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

ម៉ា​ឡេ​ស៊ី​៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្តាយ​នាង​ចាប់ចង​ច្រ​វ៉ា​ក់​ភ្ជាប់​ ទៅ​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ស្ថិតនៅ​ចំណតរថយន្ត​មួយ​ក្នុង​​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

រូបភាព​ដែល​គេ​ថត​បាន​គឺ​ឃើញ​ថា ក្មេង​ស្រី​ម្នាក់​នោះ​ មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយ​នាង​យកដៃ​ម្ខាង​ទៅ​បាំង​មុខ​ ។ នាង​ត្រូវ​បាន​គេ​ដឹង​ថា បាន​ឈរ​នៅ​ទីនោះ ​អស់​រយៈពេល​ប្រហែល​១​ម៉ោង​ពេល​ថ្ងៃត្រង់ កាលពី​ថ្ងៃ​ពុធកន្លងមក ។

អ្នក​ជិតខាង​ និង​អ្នក​​ដំណើរ​ បាន​នាំ​គ្នា​ប្រញាប់ប្រញាល់​មក​ជួយ​នាង តែ​ពួក​គេ​មិន​អាចជួយនាង​ឱ្យ​ដោះ​​​ចេញពី​ច្រ​វ៉ា​ក់បានឡើយ​។ ទាល់តែ​​​ប៉ូ​លិសម​ក​ដល់ ទើប​​នាង​អាច​ជួយបាន​​។

ក្មេងស្រីខាងលើ​​បាន​ប្រាប់​ប៉ូ​លិស​ថា នាង​មិន​បាន​ចូល​រៀនក្នុង​ម៉ោង​ភាសា​ចិន ទើបត្រូវ​​ម្តាយ​​នាង​​ធ្វើ​បែប​នេះ​។ ម្តាយ​របស់​នាង​ត្រូវ​បាន​ប៉ូ​លិស​នាំ​មក​សួរ​ ហើយ​ក៏​អនុញ្ញាត​​ត្រលប់​​ទៅ​ផ្ទះ​វិញ​ ។