ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ណាស់​លោក​អើយ​…

7 ឆ្នាំ មុន

ពាក្យ​«​រក​ស៊ីចិញ្ចឹម​តែ​ប្តី​គេ​»​នេះ បាន​លេចឮ​ខ្ទរខ្ទារ​តាំង​តែ​ពី​សម័យ​អ៊ុ​នតា​ក់មក​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ម្ល៉េះ​…​ក្នុង​ទស​វត្ស​ឆ្នាំ​៩០ ។ មក​ដល់សម័យនេះ​គេ​នៅ​តែ​ប្រើដដែល​…​។

ពាក្យ​«​រក​ស៊ីចិញ្ចឹម​តែ​ប្តី​គេ​»​នេះ បាន​លេចឮ​ខ្ទរខ្ទារ​តាំង​តែ​ពី​សម័យ​អ៊ុ​នតា​ក់មក​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ម្ល៉េះ​…​ក្នុង​ទស​វត្ស​ឆ្នាំ​៩០ ។ មក​ដល់សម័យនេះ​គេ​នៅ​តែ​ប្រើដដែល​…​។

នៅ​កម្ពុជា​យើង ស្ត្រី​ឈានមុខ​គេ​ខាងរ​កស៊ីដឹក​ជញ្ជូន​ទំនិញ​សព្វបែបយ៉ាង​តាម​ដងផ្លូវ​ជាតិ​…​ដូច​ជា​ដឹក​ផលិតផល​កសិកម្ម​…​ផលិតផល​មច្ឆជាតិ​រហូត​ដល់​ដឹកឈើ ដឹក​ទំនិញ​ផ្សេង​ៗ…​។

ចំណែក​កុងត្រូលជជុះ​…​មិន​ជជុះ​បោះទីតាំង​ពាសពេញ​តាម​ដងផ្លូវ​ជាតិ​នានា​…​ខេត្ត​ណា​ក៏​មាន​ដែរ​…​កុំ​ប្រកែក​ថា​អត់ !

ការ​ដាក់កុង​ត្រួតពិនិត្យ​តាម​ដងផ្លូវ​…​មិនមែន​ដើម្បី​ចាប់​ទំនិញ​ទេ​…​ចាប់​មិន​បាន​ទេ​…​បើ​ចាប់​យក​ទំនិញ​គ្រប់ពេល​…​តើ​មាន​អ្នក​ណា​ហ៊ានរ​កស៊ី​ដឹក​ជ​ញ្ជួ​ន​ទៀត ?​…​សូ​ម្បី​ដឹក​បន្លែ ផ្លែ​ឈើ​ក៏​អត់​រួចខ្លួន​ដែរ​…​។

ស្ត្រី​ម្ចាស់​ទំនិញ​…​និយាយ​តាម​ត្រង់​ទៅ សម្តី​ផ្អែម​ត្រជាក់​…​ចំណាយ​ហូរហែ​ជូន​ម្ចាស់​កុងត្រូល​…​ហុច​ជូន​គ្រប់កន្លែង​…​បើ​ទារ​ច្រើន​ពេក​ស្តីឱ្យ​ក៏​មាន​…​ផ្អែមបន្លែ​ដាក់​ក៏​មាន​…
រក​ស៊ី​ដឹក​ទំនិញ​យូរ​ៗ​ទៅ​…​ប្រាក់​ចំណេញ​ក៏​ថយ​…​រក​មិនសូវ​បាន​ក៏​ទម្លាយ​ចេញ​ម្តង​ៗ​ឱ្យ​ណា​ណី​…​ឱ្យ​ធូរទ្រូង​ប្រាប់​គេឯង​ត្រង់​ៗ​តែ​ម្តង​ថា​…​ខ្ញុំរ​កស៊ី​តាម​ផ្លូវ​ដប់​ម្ភៃ​ឆ្នាំ​ហើយ​…​រក​ស៊ី​ចិញ្ចឹម​តែ​ប្តី​គេ !!

ពាក្យ​ថា «​រក​ស៊ី​ចិញ្ចឹម​តែ​ប្តី​គេ​»​នេះ នៅ​តែ​ត្រូវ​គេ​យក​មក​បរិហារ​រហូត​មក​…​ប៉ុន្មាន​ថ្ងៃមុន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ទំនិញ​…​បាន​ទម្លាយ​ពាក្យ​ថា ខ្ញុំរ​កស៊ី​តាំងពី​ណា​ណី​មក​…​រក​ស៊ី​ចិញ្ចឹម​តែ​ប្តី​គេ​ដដែល​…​កម្ម​ណាស់​លោក​អើយ​…!
           អា​ឡេវ