ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ដូច​បាយ​ពុះ​! តំណែង​ជើងឯក និង Top 4 នៅ EPL ត្រូវ​ដឹង​នៅ​ប្រកួត​ស​ប្តា​ហ៍​ចុង​ក្រោយ

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្តី​សង្ឃឹម​របស់​ក្រុម​កាំភ្លើង Arsenal ដើម្បី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ នៃ​ក្រប​ខណ្ឌ

អង់គ្លេស ៖ ក្តី​សង្ឃឹម​របស់​ក្រុម​កាំភ្លើង Arsenal ដើម្បី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ នៃ​ក្រប​ខណ្ឌ English Premier League កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ខ្លាំង​។ ក្រោយ​ពួក​គេ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Newcastle ដោយ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន St James’Park កាលពី​យប់មិញ​។

ការ​បរាជ័យ​របស់​ក្រុម​លោក Mikel Arteta បាន​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​រក្សា​តំណែង​នៅ​ចំណាត់ថ្នាក់​លេខ​៤ របស់​ខ្លួន​បាន​ទេ​។ ដោយ​មាន ៦៦​ពិន្ទុ​ឈរ​នៅ​លេខ​៥ និង​មាន​គម្លាត​២​ពិន្ទុ​ពី​ក្រុម​លេខ​៤​បណ្តោះអាសន្ន Tottenham Hotspur ។

ម្ចាស់​តំណែង​លេខ​៤ ដើម្បី​បាន​កៅអី​លេង Champions League រដូវ​កាល​ក្រោយ នឹង​ត្រូវ​ដឹង​ជា​ផ្លូវការ នៅ​ប្រកួត​ចុង​ក្រោយ​ស​ប្តា​ហ៍​ទី​៣៨ ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​។ ដោយ Spurs ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ Norwich City​។ ចំណែក Arsenal ត្រូវ​ស្វាគមន៍​ក្រុម Everton​។

ស្រប​ពេល​តំណែង​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ រវាង​ក្រុម Manchester City និង Liverpool ក៏​នឹង​ត្រូវ​ដឹង​នៅ​ប្រកួត​ស​ប្តា​ហ៍​ចុង​ក្រោយ​ដូច​គ្នា​ផង​ដែរ​។ ដោយ Man City ត្រូវ​ទទួល​ក្រុម Aston Villa​។ ចំណែក Liverpool ត្រូវ​ទទួល​ក្រុម Wolves​។ Man City បច្ចុប្បន្ន​មាន ៩០​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​។ ខណៈ Liverpool ឈរ​នៅ​លេខ​២ មាន​៨៦​ពិន្ទុ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ