ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជប៉ុន​អ្នក​អាយុ​លើស​ពី​75​ឆ្នាំ​មាន​ច្រើន​ជាង​អ្នក​អាយុ​ក្រោម​15​ឆ្នាំ

7 ឆ្នាំ មុន

ប្រជាជន​ជប៉ុន​កាន់តែ​មាន​មនុស្ស​ចាស់​ច្រើន​ក្នុង​ល្បឿន​ដែល​រដ្ឋអំណាច​មានការ​ព្រួយបារម្ភ​ហើយ​ទើប​ចេញផ្សាយ​លទ្ធផល​ស្ថាពរ​នៃ​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​អ្នកមាន​អាយុ​លើស​ពី​៧៥​ឆ្នាំ ពេល​នេះ​

ប្រជាជន​ជប៉ុន​កាន់តែ​មាន​មនុស្ស​ចាស់​ច្រើន​ក្នុង​ល្បឿន​ដែល​រដ្ឋអំណាច​មានការ​ព្រួយបារម្ភ​ហើយ​ទើប​ចេញផ្សាយ​លទ្ធផល​ស្ថាពរ​នៃ​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​អ្នកមាន​អាយុ​លើស​ពី​៧៥​ឆ្នាំ ពេល​នេះ​មាន​ច្រើន​ជាង​អ្នកមាន​អាយុ​ក្រោម​១៥​ឆ្នាំ ។

លើក​មុន​ៗ អាយុ​ដែល​ធ្វើការ​ប្រៀបធៀប​យក​ត្រឹម​លើស​ពី​៦៥​ឆ្នាំ ហើយ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ចំនួន​អ្នកមាន​អាយុ​លើស​ពី​៦៥​ឆ្នាំ មាន​អត្រា​ខ្ពស់​ជាង​ចំនួន​កុមារ ។ លើក​នេះ​គេ​យកអាយុ​លើស​ពី​៧៥​ឆ្នាំ​មក​ធ្វើការ​ប្រៀបធៀប​នឹង​អាយុ​ក្រោម​១៥​ឆ្នាំ ដោយ​អ្នកមាន​អាយុ​លើស​ពី​៧៥​ឆ្នាំ​តំណាង​ឱ្យ​ដល់​១២,៨% នៃ​ចំនួន​ប្រជាជន​ជប៉ុន​ទល់​នឹង​១២,៦% សម្រាប់​អ្នកមាន​អាយុ​ក្រោម​១៥​ឆ្នាំ ។ អ្នកមាន​អាយុ​លើស​ពី​៦៥​ឆ្នាំ​មាន​ដល់​២៦,៦%​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ជប៉ុន ។

នេះ​ជា​លទ្ធផល​ពេញលេញ​នៃ​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៥ លើ​ប្រជាជន​សរុប​របស់​ជប៉ុន​រួម​ទាំង​ជនបរទេស​ផង ដែល​មានការ​ថយ​ចុះ ។ តាម​ការ​ជំរឿន​នោះ​ក្នុង​ឆ្នាំ​២០១៥ ប្រជា​ជន​ជប៉ុន​មាន​១២៧,០៩​លាន​នាក់ ទល់​នឹង​១២៨,០៦​លាន​នាក់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ស៊ី​ន​ហ្សូ​អា​បេ អះអាង​ថា មានការ​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​ខាង​ប្រជាសាស្ត្រ​ដែល​ជប៉ុន​កំពុង​ជួប​ប្រទះ តែ​នៅ​រិ​ត​ត្បិត​លើ​ការ​ទទួលយក​ជនបរទេស​ច្រើន ។ ជនបរទេស​មាន​សរុប​១,៧៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​ជប៉ុន គឺ​ប្រមាណ​ជា​១,៣៨% ៕