ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​2​នៅ​ភាគ​កណ្តាល​អីុ​តា​លី

7 ឆ្នាំ មុន

យោង​តាម​តុល្យការ​បណ្តោះអាសន្ន​មួយ​ថា​មានការ​រញ្ជួយ​ដី​ខ្លាំង​ដល់​ទៅ​២​មួ​​យ​មាន​កម្លាំង​៥,៥​វី​ស្ទ័​រ និង​មួយទៀត​កម្លាំង​៦,១​វី​ស្ទ័​រ កើត​មាននៅ​ភាគ​កណ្តាល​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​២៦ តុលា បណ្តាល​ឱ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ។

យោង​តាម​តុល្យការ​បណ្តោះអាសន្ន​មួយ​ថា​មានការ​រញ្ជួយ​ដី​ខ្លាំង​ដល់​ទៅ​២​មួ​​យ​មាន​កម្លាំង​៥,៥​វី​ស្ទ័​រ និង​មួយទៀត​កម្លាំង​៦,១​វី​ស្ទ័​រ កើត​មាននៅ​ភាគ​កណ្តាល​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​២៦ តុលា បណ្តាល​ឱ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ។

ការ​រញ្ជួយ​ដី​ទាំង​២​នោះ​កើត​មាន​២​ខែ​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​នៅ​តំបន់​ដដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៣០០​នាក់ ។ សំណាងល្អ​ម្ល៉េះ​ទេ ការ​រញ្ជួយ​ដី​ដំបូង​ពិតជា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន​នាក់​ព្រោះ​វា​ជំរុញ​ឱ្យ​ប្រជាជន​នាំ​គ្នា​ចាក​ចេញពីផ្ទះ​ផុត​មុន​ការ​រញ្ជួយ​ដី​ទី​២​ដែល​ខ្លាំង​ជាង ។ ទោះបីជា​យ៉ាងណា ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​ដុតដៃ​ដុតជើង​ទាំង​កណ្តាល​យប់​និង​មាន​ភ្លៀង​ជួយ​មនុស្ស​ម្នា​ទាំងឡាយ ។ គេ​ពុំ​ទាន់​អាច​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ក្នុង​ពេល​ភ្លាម​ៗ ។

អភិបាលក្រុង​USSITA លោក  MARLO NINALDI ថ្លែង​តាម​ទូរទស្សន៍​ថា សភាពការណ៍​នៅ​ច្របូកច្របល់​ផ្ទះ​ជា​ច្រើន​ត្រូវរ​លំបាក់​។ លោក​បញ្ជាក់​ថា​នៅ​តំបន់​របស់​លោក​ប្រហែល​ពុំ​មាន​ជន​រង​គ្រោះ​ស្លាប់​ទេ ។ លោក​បន្ត​ថា​ការ​រញ្ជួយ​ដី​លើក​ទី​២ មាន​រយៈពេល​យូរ ហើយ​ខ្លាំង​ទៀត តែ​សំណាង​ណាស់​មនុស្ស​គ្រប់​គ្នា​រត់​ចេញពីផ្ទះ​អស់ ក្រោយ​ការ​រញ្ជួយ​ដី​ដំបូង ។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេរិ​ក USGS ថា ការ​រញ្ជួយ​ដី​ដំបូង​មាន​កម្លាំង​៥,៥​វី​ស្ទ័​រ កើត​មាន​នា​វេលា​ម៉ោង​១៩​និង​១០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ជិត CASTEL SANT’ANGELO SUL NERA តំបន់  MARCHES ហើយ​ការ​រញ្ជួយ​ដី​ទី​២​មាន​កម្លាំង​៦,១​វី​ស្ទ័​រ កើត​មាន​២​ម៉ោង​ក្រោយមក​។ ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​ទាំងនោះ​ស្ថិត​ចម្ងាយ​តែ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ខាងជើង​តំបន់ AMATRICE ដែល​កាលពី​ថ្ងៃ​ទី​២៤ សីហា រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួ​​យ​បណ្តាល​ឱ្យ​មនុស្ស​សម្លាប់​ជិត​៣០០​នាក់ និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់ AQUMA ដែល​ធ្លាប់​មានការ​រញ្ជួយ​ដី​ខ្លាំង​មួយ​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​កាលពី​ឆ្នាំ​២០០៩ ។

ក្រោយ​ការ​រញ្ជួយ​ដី​លើក​ទី​២​បណ្តា​ទូរទស្សន៍​អុ​ី​តា​លី​ផ្សាយ​រូបភាព​នៃ​អគារ​ទាំងឡាយ​ដែលរ​លំបាក់ ព្រមទាំង​ប្រជាជន​រត់​ចេញ​មក​នៅ​មុខ​ផ្ទះ​ពួក​គេ​ដែល​បាក់បែក​អស់ ៕