ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កងទ័ព​អីុរ៉ា​ក់​វាយលុក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អនុវត្ត​យុទ្ធសាស្ត្រ​ដី​ឆេះ

7 ឆ្នាំ មុន

ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​កងទ័ព​អីុ​រ៉ា​ក់​និង​ក្រុមចម្រុះ​អន្តរជាតិ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ដី​ឆេះ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ដុត​ជា​ពិសេស​បណ្តា​អណ្តូង​ប្រេងកាត​សំបក​កង់​ទាំងឡាយ​ដើម្បី​បង្កើត​ឱ្យ​មាន​ផ្សែង​ដាស​ផ្ទៃមេឃ​រំខាន​ដល់​ការ​វាយប្រហារ​តាម​អាកាស ។ មិនតែប៉ុណ្ណោះ​

ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​កងទ័ព​អីុ​រ៉ា​ក់​និង​ក្រុមចម្រុះ​អន្តរជាតិ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ដី​ឆេះ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ដុត​ជា​ពិសេស​បណ្តា​អណ្តូង​ប្រេងកាត​សំបក​កង់​ទាំងឡាយ​ដើម្បី​បង្កើត​ឱ្យ​មាន​ផ្សែង​ដាស​ផ្ទៃមេឃ​រំខាន​ដល់​ការ​វាយប្រហារ​តាម​អាកាស ។ មិនតែប៉ុណ្ណោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​ដុត​ដែរ​ទីតាំង​ធ្វើ​អាជីវកម្ម​ស្ពាន់​ធរ​មួយ​នៅ​ជិត​ទីក្រុង​QAYYARAH ភាគ​ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ ភ្លើង​ដែល​ឆាបឆេះ​តាំងពី​ថ្ងៃ​ទី​២០ តុលា​មក នៅ​ពុំ​ទាន់​រលត់​ឡើយ ។ ពពក​ផ្សែង​ដែល​ហុយ​ចេញ​ដោយសារ​ការ​ដុត​នោះ​មាន​គ្រោះថ្នាក់​បំផុត​ព្រោះ​មាន​ជាតិពុល ។

ដើម្បី​រារាំង​ដល់​ប្រតិបត្តិការ​តាម​អាកាស​និង​ការងារ​របស់​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ពពក​ផ្សែង​ដែល​ហុយ​ចេញ​ដោយ​ការ​ដុត​មាន​ជាតិពុល បណ្តាល​ឱ្យ​មនុស្ស​រវាង​ពី​៦០០​ទៅ​៨០០​នាក់ ទទួល​រង​រួច​ហើយ​ឥទ្ធិពល​នៃ​ការ​ពុល​នោះ​រួច​កំពុង​ទទួល​ការ​ព្យាបាល ។ យោង​តាម អ​.​ស​.​ប ថា ជន​ស៊ី​វិល​យ៉ាងតិច​២​នាក់ ដែល​ពុល​បាន​ស្លាប់​រួច​ហើយ។ កាលពី​ថ្ងៃ​ទី​២៥ តុលា​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA បាន​ចេញផ្សាយ​រូបភាព​ផ្កាយ​រណប​បង្ហាញ​ពី​ទំហំ​នៃ​តំបន់​រង​ការ​ប៉ះពាល់​ដោយ​ផ្សែង​ទាំងនោះ ៕