ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ​កំពុងជួបទុក្ខ បែរ​ជា​​គ្រូម្នាក់​សុំ​មិត្ត​ស្រី​រៀប​ការ ​ក្នុង​​ពិធី​បុណ្យស.ព​ឪពុក​នាង (វីដេអូ)

1 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ៖ គ្រូ​គង្វាល​នៅ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ រង​ការ​រិះគន់​ពី​មហាជន​។ ក្រោយ​សម្រេច​

អាហ្វ្រិក​ខាងត្បូង ៖ គ្រូ​គង្វាល​នៅ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ រង​ការ​រិះគន់​ពី​មហាជន​។ ក្រោយ​សម្រេច​ជ្រើសរើស​យក​ពេលវេលា​ដ៏​ក្រៀមក្រំ​បំផុត អំឡុង​ពិធី​បុណ្យសព​ឪពុក​មិត្ត​ស្រី​របស់​ខ្លួន ប្រែ​ទៅ​ជា​កន្លែង​ល្អ​ឥត​ខ្ចោះ​សម្រាប់​លុតជង្គង់​សុំ​នាង​រៀប​ការ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Metro បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

រឿងរ៉ាវ​នេះ បាន​កើតឡើង​ក្នុង​ខេត្ត Limpopo ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ខណៈ​វី​ដេ​អូ​ស្នើ​សុំ​មិត្ត​ស្រី​រៀប​ការ​ដ៏​ភ្ញាក់ផ្អើល​ពី​សំណាក់​គ្រូ​គង្វាល​រូប​នោះ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​លើ​បណ្តាញ Tik Tok និង​ទទួល​បានការ​រិះ​យ៉ាង​ខ្លាំង​ពី​មហាជន​ផង​ដែរ​។

នៅ​ក្នុង​វី​ដេ​អូ​នោះ បាន​បង្ហាញ​ពី​បុរស​ជា​គ្រូ​គង្វាល ដែល​ក្នុង​ដៃ​មាន​កាន់​មីក្រូហ្វូន​បាន​ថ្លែងអំណរគុណ​ដល់​ព្រះ​ជា​ម្ចាស់​សម្រាប់​ការ​ផ្តល់​ជីវិត​រស់នៅ​ដ៏​មាន​តម្លៃ​ជាមួយ​មិត្ត​ស្រី​របស់​គាត់ អំឡុង​ពេលវេលា​ដ៏​លំបាក​បែប​នេះ​។ មុន​ពេល​សម្រេច​សុំ​នាង​រៀប​ការ និង​ទទួល​បានការ​យល់ព្រម​ពី​នាង​ផង​ដែរ​។ ខណៈ​អ្នក​គ្រប់​គ្នា​ដែល​មាន​វត្តមាន​ក្នុង​ពិធី​បុណ្យសព​នោះ បាន​បង្ហាញ​ទឹកមុខ​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ