រាជធានីភ្នំពេញ ៖ ក្មេងប្រុសអនាថាម្នាក់បានរងរបួសបែកមុខបែកមាត់ហូរឈាមពេញខ្លួន ក្រោយពីទៅដេកនៅពីក្រោយរថយន្តដែលម្ចាស់មិនបានដឹង ក៏បើកថយក្រោយកិន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី២៦ តុលា ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ10Eo តាមបណ្តោយផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រជាពលរដ្ឋដែលនៅក្បែរនោះឱ្យដឹងថា ជារៀងរាល់ថ្ងៃ ក្មេងរងគ្រោះតែងតែមកដេកនៅទីនោះរាល់យប់ ដោយគ្មានផ្ទះសម្បែងទេ ព្រោះជាក្មេងអនាថា មិនត្រឹមតែប៉ុណ្ណោះ មានជំងឺឆ្កួតជ្រូកទៀតផង ។ សាក្សីបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុ គេឃើញរថយន្តកាមរីបាឡែនមួយគ្រឿង មិនចាំស្លាកលេខមកឈប់នៅចំណុចមុខផ្ទះ ដែលជាកន្លែងដំណេករបស់ក្មេងរងគ្រោះនោះ ។
បន្ទាប់មកក្មេងនោះ ក៏បានទៅដេកខាងក្រោយរថយន្តនោះ លុះមកដល់វេលាកើតហេតុ ម្ចាស់រថយន្តក៏បានមកបើករថយន្តចេញដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ទើបមិនឃើញក្មេងនោះ ហើយបានកិន បណ្តាលឱ្យរងរបួសបែកមាត់ហូរឈាមស្រោចខ្លួន រួចបើកគេចខ្លួនបាត់ ។
ភ្លាមៗនោះ ត្រូវប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ទៅសមត្ថកិច្ច និងហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យ ដើម្បីព្យា បាល ។
ចែករំលែកព័តមាននេះ