ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវកាលស្លាកគណបក្សនយោបាយរីកតាមដងផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ឆ្ពោះទៅ​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ខែ​ក្រោយ​នេះ គណបក្ស​នយោបាយ​នានា​ផ្តើម​លើក​ស្លាក​គណបក្ស​តាម​ទី​សាធារណៈ​នៅ​មុខ​ផ្ទះ​សកម្មជន ។ គណបក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត​ផ្តើម​ចុះ​ពង្រឹង​សមាជិក កៀងគរ​អ្នកគាំទ្រ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ឆ្ពោះទៅ​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ខែ​ក្រោយ​នេះ គណបក្ស​នយោបាយ​នានា​ផ្តើម​លើក​ស្លាក​គណបក្ស​តាម​ទី​សាធារណៈ​នៅ​មុខ​ផ្ទះ​សកម្មជន ។

គណបក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត​ផ្តើម​ចុះ​ពង្រឹង​សមាជិក កៀងគរ​អ្នកគាំទ្រ ។ សកម្មភាព​នេះ​ធ្វើ​ឡើង ពិសេស​នៅ​ចុង​ស​ប្តា​ហ៍ សៅរ៍ និង​អាទិត្យ ។

ក្នុង​ដំណើរ​ឆ្ពោះទៅ​បោះ​ឆ្នោត​ឃុំ សង្កាត់ មាន​គណបក្ស​ចំនួន​១៧ នឹង​ចូលរួម​បោះ​ឆ្នោត​ដណ្តើម តួនាទី​ដឹកនាំ​មេឃុំ ចៅសង្កាត់ ចំនួន​១ ៦៥២ នៅ​ទូ​ទាំង​ប្រទេស ។

ជាក់ស្តែង គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បេក្ខជន​គ្រប់​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស បន្ទាប់​មក គឺ​គណបក្ស​ភ្លើងទៀន ដែល​បាន​ដាក់​បេក្ខភាព​ច្រើន​ដំណាប់​ទី​២ ។

ចំណែក​ប្រជាពលរដ្ឋ​ប្រមាណ​៩​លាន​នាក់ មាន​សិទ្ធិ​បោះ​ឆ្នោត -​យុទ្ធនាការ​ឃោសនាបោះឆ្នោត ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែឧសភា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ។

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០៥ មិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ