ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រពន្ធ​៥​មាន​វិបត្តិ​គ្រួសារ សម្លា.ប់​ខ្លួន​មិន​សម្រេច​ជា​ច្រើន​លើក ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​មាន​ប្រពន្ធ​៥​ម្នាក់​បាន​មាន​វិបត្តិ​ក្នុង​គ្រួ​សារបាន​ព្យាយាម​លេបថ្នាំ​ធ្វើ​អត្តឃា.ត​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ …

ខេត្តពោធិ៍សាត់ ៖ បុរស​មាន​ប្រពន្ធ​៥​ម្នាក់​បាន​មាន​វិបត្តិ​ក្នុង​គ្រួ​សារបាន​ព្យាយាម​លេបថ្នាំ​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​តែ​មិន​បាន​សម្រេច ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​ក្នុង​រោង​ចិញ្ចឹម​ជ្រូក​ខាងលិច​ផ្ទះ​ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គឹ​ម លាង​ម៉េ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​៥​នាក់ និង​កូន​៦​នាក់ (​ប្រុស​២​នាក់​) រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ ហើយ​កន្លង​មក​ធ្លាប់​លេបថ្នាំ​ធ្វើ​អត្តឃាត​ប៉ុន្មាន​លើក​មក​ហើយ​តែ​មិន​ស្លាប់ ដោយសារ​អ្នកស្រុក​ជួយ​សង្គ្រោះ​ទាន់ ។

លោក​អធិការ​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ស្រាប់តែ​បាត់​ជន​រង​គ្រោះ​ពី​ផ្ទះ​តាំងពី​ម៉ោង​ប្រហែល​៨​យប់​មិនដឹង​ទៅ​ណា ។ រហូត​ដល់​ម៉ោង​១០​យប់ ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​នឹង​ក្រមា​សម្លាប់​ខ្លួន​នៅ​រោង​ចិញ្ចឹម​ជ្រូក​ខាងលិច​ផ្ទះ​ចំងាយ​ប្រហែល​៣​ម៉ែត្រ ។ លុះ​ពេល​ស្រាយ​ទម្លាក់​មក​ដី ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​តែ​ម្ដង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​នេះ សមត្ថកិច្ច​មាន​ប៉ូលិស​ព្រហ្មទណ្ឌ ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន ៕