ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសគថ្លង់ម្នាក់កំពុងអង្គុយផឹកស្រាបៀរ​លើផ្លូវ​ដែក ជួបគ្រោះ​អកុសល​ស្មានមិនដល់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ​ ៖ លោករ​វ​សេនីយ៍​ទោ អ៊ួ​ង វុ​ទ្ធី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​អោយ​ដឹង​ថា ​មានករណី​បុរស​គ​​

​ខេត្តព្រះសីហនុ​ ៖ លោករ​វ​សេនីយ៍​ទោ អ៊ួ​ង វុ​ទ្ធី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​អោយ​ដឹង​ថា ​មានករណី​បុរស​គ​​ថ្លង់​ម្នាក់​ត្រូវ​បាន​​រថភ្លើង​បុ.ក ​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង ​ខណៈ​ពេល​ដែល​បុរស​រងគ្រោះ​រូប​នោះ​អង្គុយ​ផឹកស្រា​បៀរ​នៅ​​លើ​ផ្លូវរ​ថ​ភ្លើង ​កាលពី​​វេលាម៉ោង​​​១២ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ​ឧសភា​ ឆ្នាំ​២០២២ ​ត្រង់​ចំណុច​លើ​​ផ្លូវដែក ចន្លោះ​គីឡូម៉ែត្រ​លេខ ២១៧-២១៨ ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​អធិការ​បាន​បន្ត​ថា បុរសរងគ្រោះ​គថ្លង់​​ខាងលើ​ឈ្មោះ​សូ​ង ម៉ៅ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។​

លោកអធិការ​បាន​បន្តទៀត​ថា ​មុនពេលកើតហេតុ មាន​​រថភ្លើង​១​ខ្សែ ​ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុ.ក​​ជនរងគ្រោះ ​ខណៈ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​លើ​ផ្លូវដែក​តែ​ម្នាក់ឯង​ បណ្ដាល​ឱ្យ​​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។ ដោយឡែក​​រថភ្លើង​បាន​បន្ត​ដំណើរឆ្ពោះទៅ​ខេត្ត​ព្រះសីហនុបាត់តែម្តង​ ។

​ក្រោយពេលកើតហេតុ​ ស.ព​ជនរងគ្រោះត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោកអធិការ​បាន​បន្តទៀត​ថា នេះ​ជា​ករណី​​ទី២ហើយ​ ​ដោយ​​កាលពី​ប៉ុន្មាន​ខែ​មុន​ នា​ដើមឆ្នាំ​២០២២​នេះ នៅ​ចំណុច​ក្បែ​រ​គ្នា​ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម​ដដែល ​ក៏​មានបុ​រ​សគ​ថ្លង់​ដូច​គ្នា​ បាន​​អង្គុយ​លេង​លើ​ផ្លូវ​រថភ្លើង​ដែរ ហើយ​ក៏​​ត្រូវ​រថភ្លើង​កៀរ ប​ណ្តោ​អោយ​រង​បួស​ធ្ងន់ផងដែរ​ តែ​មិន​ដល់​ថ្នាក់​បាត់បង់​ជីវិត ​ដូច​ករណីខាងលើនោះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ