ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​នាំ​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​ទឹកដី​កម្ពុជា​វិញ ហើយ​គម្រាម​ទារប្រាក់​ម្នាក់​២.០០០​បាត

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​នាំ​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​ទឹកដី​កម្ពុជា​វិញ ហើយ​គម្រាម​ទារប្រាក់​ម្នាក់​២.០០០​បាត មិន​ឲ្យ​យ​ប្តឹង​ចាប់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦​។ ជនសង្ស័យ​មានឈ្មោះ ឈិ​ន ឈៀប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​របបរ​ជា​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ដែល​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្តឹង​ឈ្មោះ វង្ស សុគន្ធ​រ័​ត្ន អាយុ​៣៩​ឆ្នាំ​(​ជា​អ្នក​លក់ដូរ​) ដែល​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ បាន​ប្តឹង​ជនសង្ស័យ​ពី​បទ​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជា​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ គម្រាម​ទារប្រាក់​ម្នាក់​២.០០០​បាត ថ្លៃ​នាំ​ឆ្លង​ដែន​ពី​ព្រំដែន​ថៃ​ចូល​មក​កម្ពុជា កាលពី​យប់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ តាម​ច្រករបៀង​ចំណុច​ផ្ទះសំណាក់​លី​ហូ​វ ខាងជើង​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​។

​លោក​បាន​បន្ត​ថា តាម​សម្ដី​ដើមបណ្តឹង​បាន​បញ្ជាក់​គឺ​ក្រោយ​ពេល​ជនសង្ស័យ​នាំ​២​នាក់​ប្តី​ប្រពន្ធ​ឆ្លង​ដែល​ចូល​មក​ទឹកដី​កម្ពុជា​។ ហើយ​បាន​គម្រាម​ទា​លុយ​ម្នាក់​ចំនួន​២.០០០​បាត​ដែល​ជន​រង​គ្រោះ​គ្មាន​ប្រាក់ មាន​តែ​ម្នាក់​១.០០០​បាត​សម្រាប់​ឲ្យ​តាម​ការ​សន្យា​ឲ្យ​ជូន​តែ​ពេល​ជូន​ដល់​ដី​ខ្មែរ​បែ​ជា​ទារ​ម្នាក់​២.០០០​បាត​ទៅ​វិញ ទើប​ជនសង្ស័យ​គម្រាម​រក​សម្លាប់​បើ​មិន​ឲ្យ​ប្រាក់​តាម​ការ​ទាមទារ​។ ហេតុនេះ​ទើប​គាត់​ឮ​ដើរ​ចេញ​មក​មើលឃើញ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ជនសង្ស័យ​គម្រាម​ទារប្រាក់​ក្នុង​ម្នាក់​២.០០០​បាត ទើប​គាត់​ទៅ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ភ្លាម​ៗ​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ទទួល​បណ្តឹង​ហើយ​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​កម្លាំង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​មក​ទីបញ្ជាការ​ដើម្បី​សាកសួរ​តាម​ចម្លើយ​សារភាព ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​។ គួរ​រំលឹក​ថា មាន​ក្រុម​មេខ្យល់​ដែល​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​តែងតែ​កើត​មាន​សកម្ម​ភព​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ​ខុសច្បាប់ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​តាម​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុម​មេខ្យល់​។ ជួន​ឃើញ​ពលករ​ខ្មែរ​ខុសច្បាប់​មាន​ប្រាក់​ច្រើន​បាន​ពង្វាង​ចូល​ព្រៃ​ហើយ​ជំរិត​ទារប្រាក់ ដែល​កើត​មាន​ជា​ច្រើន​លើក​មក​ហើយ​គួរតែ​ស្នងការ​នគ​បាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​មាន​វិធានការ​លុប​បំបាត់​ឲ្យ​អស់​ក្រុម​មេខ្យល់​ចាប់ជំរិត​ទារប្រាក់​៕