ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន់ស្រែ ១គ.ក ថ្លៃ ៣ម៉ឺនរៀល ទៅ ៣ម៉ឺន ៥ពាន់រៀល ហើយ​មានអ្នកមកទិញដល់ផ្ទះ!

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាល​ខេត្តព្រះសីហនុ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានជំរុញឲ្យពលរដ្ឋ ជាកសិករ នៅមូលដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទ តាមគ្រួសារ…

ខេត្តព្រះសីហនុ៖ រដ្ឋបាល​ខេត្តព្រះសីហនុ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានជំរុញឲ្យពលរដ្ឋ ជាកសិករ នៅមូលដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទ តាមគ្រួសារ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដូចជា ការចិញ្ចឹម មាន់ ទា ជាដើមដែលសុទ្ធសឹងជាសត្វ មានតម្រូវការសាច់ ក្នុងទីផ្សារច្រើន​នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ មន្ត្រីជំនាញកសិកម្ម ខេត្តព្រះសីហនុ ក៏បានចុះអប់រំផ្សព្វផ្សាយ និងជួយប្រជាពលរដ្ឋ​លើការចិញ្ចឹមនេះផងដែរ។

ពាក់ពន្ធ័ដល់ការចិញ្ចឹមមាន់​ទាជ្រូក បើតាមមន្ត្រីផលិតកម្ម និងបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បច្ចុប្បន្ននេះ កំណើនពលរដ្ឋចិញ្ចឹមមាន់ និងទា តាមផ្ទះ ក្នុងស្រុកព្រៃនប់ មានច្រើនកន្លែង ដោយខ្លះ ចិញ្ចឹមទ្រង់ទ្រាយតូច និងពលរដ្ឋខ្លះទៀត ចិញ្ចឹមលក្ខណៈទ្រង់ទ្រាយមធ្យម ឬធំ ក្នុងនោះ តម្លៃសាច់មាន់ស្រែ នៅលើទីផ្សារក្នុងខេត្តព្រះសីហនុ គិតក្នុងខែឧសភា ឆ្នាំ២០២២នេះ មួយគីឡូក្រាមតម្លៃពី ៣០ ០០០រៀល ទៅ ៣៥ ០០០រៀល​។

ពលរដ្ឋមួយគ្រួសារ នៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យដឹងថា បច្ចុប្បន្ននៅផ្ទះរបស់គាត់ មានចិញ្ចឹម មាន​ទា​ច្រើនក្បាល និងទទួលផលល្អ សម្រាប់ទីផ្សារបច្ចុប្បន្ន ដល់ពេលលក់ គឺបានលក់បណ្តាក់គ្នា ជាបន្តបន្ទាប់ ចំណែកទីផ្សារវិញ មិនពិបាកទេ មានអ្នកមកទទួលទិញដល់ផ្ទះ​។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ឲ្យដឹង​ថា ដោយមានការណែនាំ​ពីថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងការណែនាំបន្ថែមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ត្រីជំនាញកសិកម្ម ក៏បាន​ទៅជួបប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វជាបន្តបន្ទាប់ ដើម្បីប្រឹក្សាអំពីបច្ចេកទេសចិញ្ចឹម និងជួយលើវិស័យសុខភាពសត្វ ដូចជា ផ្តល់ថ្នាំសម្លាប់មេរោគ និងថ្នាំព្យាបាលសត្វមួយចំនួន ដល់ពលរដ្ឋអ្នកចិញ្ចឹម ជួយឲ្យសត្វចិញ្ចឹមរបស់ពលរដ្ឋ គ្មានហានិភ័យ ទទួលបានប្រាក់កម្រៃច្រើន ពេលលក់ទៅកាន់ទីផ្សារ៕ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ