ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរកគ្មានថ្ងៃចាប់ជាតិមែន ! កូន​ចាប់ម្តាយបង្កើតវាយ និងរំលោ.ភអស់​៦​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ ​ត្រូវ​​បងប្រុស​​បង្កើត​ប្តឹង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឱ្យ​ចាប់​ខ្លួន កាលពី​វេលា​ម៉ោង១១ ​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា ២០១៦ បន្ទាប់​​ពី​ជន​នេះបាន​​​គំរាម​គំ​ហែង និង​​វាយ​ធ្វើ​បាបខ្លាំង ​ជាពិសេស​នោះ ពេលដែលចាប់​ខ្លួន ត្រូវបែក ធ្លាយ​រឿងដ៏កខ្វក់មួយ គឺជន​នេះ​​​​បាន​ម្តាយបង្កើត​​រំលោ.ភ​បន្តបន្ទាប់ រយៈ​ពេល​៦​ឆ្នាំ​ហើយ ។

រាជធានី​ភ្នំពេញ ​៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ ​ត្រូវ​​បងប្រុស​​បង្កើត​ប្តឹង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឱ្យ​ចាប់​ខ្លួន កាលពី​វេលា​ម៉ោង១១ ​និង​៣០​នា​ទី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា ២០១៦ បន្ទាប់​​ពី​ជន​នេះបាន​​​គំរាម​គំ​ហែង និង​​វាយ​ធ្វើ​បាបខ្លាំង ​ជាពិសេស​នោះ ពេលដែលចាប់​ខ្លួន ត្រូវបែកធ្លាយ​រឿងដ៏កខ្វក់មួយ គឺជន​នេះ​​​​បាន​ម្តាយបង្កើត​​រំលោភ​បន្តបន្ទាប់ រយៈ​ពេល​៦​ឆ្នាំ​ហើយ ។

ជនសង្ស័យញៀន​ខាងលើ​​ត្រូវ​​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មាន​ឈ្មោះ​យឹ​ម ហួត អាយុ​៤៧​ឆ្នាំ ​មានប្រពន្ធ តែ​​ទើប​តែ​លែងលះ​គ្នា​ប្រមាណ​ជាង​១​ឆ្នាំ និង​មាន​កូន​ប្រុស​-ស្រី​២​នាក់ ទីលំ​នៅ​ផ្ទះ​គ្មាន​លេខ តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ​ចំណែកស្ត្រី​ជា​ម្តាយ​ដែល​រង​ទារុណ​កម្ម និងរំលោភសេពសន្ថវៈ មាន​អាយុ​៦៧​ឆ្នាំ ។

​តាម​​ប្រភព​​ពី​ក្រុម​គ្រួសារ​​ឱ្យ​ដឹង​​ទៀតថា បុរសជា​ជន​​​​ទមិឡនេះ គឺជា​កូន​ទី​២ក្នុង​ចំណោម​បងប្អូន​ប្រុស​ៗ​៣​នាក់ តែ​កូន​ទី​៣​ពៅ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។ ក្នុង​រយះ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ដែល​កូន​ប្រុស​អកត្តញូ​រូបនេះ ​ញៀន​ថ្នាំ​ហើយបំផ្លិច​បំផ្លាញ​របស់​របរ​ក្នុងផ្ទះ ​និង​វាយ​ធ្វើបាប​​​ម្តាយ​ឱ្យ​ទឹកភ្នែក​រាល់ថ្ងៃ ​ដោយសារ​តែ​ឥទ្ធិពល​គ្រឿងញៀន ​ធ្វើ​ឱ្យ​កូនប្រុស​​រូបនេះ វាយ​​​ម្តាយ​និង​​ចាប់​រំលោភ​ម្តាយ ដែល​ធ្វើឱ្យ​​​ទ្រាំរស់​ទាំង​ទឹកភ្នែក ​ពុំ​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឡើយ ​ដោយ​សារ​​​កូន​ប្រុស​​គំរាម​​សម្លាប់ ។

​ក្រុម​គ្រួសារបន្ថែម​​ទៀត​​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា នេះ​ កូនប្រុស​ញៀន​ថ្នាំ​រូប​នោះ ​រករឿង​ធ្វើបាប​វាយ​ធ្វើបាប​ម្តាយ​ទៀត ដោយ​ឃើញ​ដូចនេះ​ កូនប្រុស​ច្បង​ដែល​មាន​លំនៅ​ទល់មុខ​គ្នា​ បាន​យក​ម្តាយ​ទៅ​នៅ​ជាមួយ​ ហើយ​កូន​អកត្តញូ​រូប​នោះ ​បាន​ទៅ​រករឿង ជេរ​​ប្រមា​ថម្តាយ និង​និយាយ​​ថា «ផ្ទះ​មាន​​មិន​នៅ ​ទៅ​នៅផ្ទះ​គេ» ។​ ដោយ​ទ្រាំ​មិន​បាន​ បងប្រុស​រូ​ម​ម្តាយ ក៏បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ចាប់​ខ្លួន​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កូន​ញៀន​ថ្នាំ រូប​នេះ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ចាប់រំលោភ​​ម្តាយបង្កើតអស់​រយៈពេល​ប្រមាណ​៦​ឆ្នាំមក​ហើយ ។