ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជា​ករណី​ឃា​.​តក​.​ម្ម​ឬ​យ៉ាងណា? ឮ​សំឡេង​ស្រែក ស្រាប់តែ​ស្ត្រី​ម្នាក់​ធ្លាក់​ដល់​ដី​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​៦ មក​ដល់​ដី បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​៦ មក​ដល់​ដី បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២៧​នាទី​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ខុន​ដូ APARTMENT PROVECIE ផ្ទះ​លេខ​២៤ ផ្លូវ​៣០២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សន្តិសុខ​ដែល​យាម​នៅ​ខាង​មុខ​ខុន​ដូ​ខាងលើ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានលឺ​សំលេង​ស្រែក ពេល​នោះ​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ធ្លាក់​ពី​ជាន់​ទី​៦ មក​ដល់​ដី បណ្ដាល​ឲ្យ​ហូរ​ឈា​.​ម​សន្លប់​បាត់ស្មារតី ហើយ​ភ្លាម​ៗ​នោះ ក្រុម​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ បាន​ជួយ​សង្គ្រោះ​បឋម រួច​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​កង់​បី យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយ ទើប​ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា ជំនាញ​កោសល្យ​វិច័យ​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​សាកសួរ​ពី​ដំណើររឿង​នៅ​ក្នុង​ទីតាំង​កើតហេតុ​ផង​ដែរ ។

រឿងហេតុ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​មិន​ទាន់​បាន​បញ្ជាក់​ថា តើ​ស​.​ព​ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​តែ​លោ​.​ត​ពីលើ​អគារ ឬ​ជា​ករណី​ឃា​.​តក​.​ម្ម​នៅឡើយ​ទេ? ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​អោយ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ