ខេត្តព្រះសីហនុ ៖ ទីបំផុតឈាមស្រែកស្បែកហៅ បុរសជាប្តីដែលបានប្រើហិ.ង្សាវា.យប្រពន្ធដែលមានផ្ទៃពោះ៧ខែរហូតរលូតកូន និងក្រោយមកប្រពន្ធក៍បានស្លា.ប់ដោយសារតែរបួសធ្ងន់ធ្ងរពេក ។ បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្នួនបាននៅម៉ោងជាង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តកំពង់ស្ពី ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។ ការចាប់ខ្លួន ខណៈពេលដែលបុរសជាប្តីនេះ ប្រុងឡើងជិះរថយន្តក្រុងសំដៅទៅរាជធានីភ្នំពេញ ដើម្បីគេចខ្លួន ។

សូមបញ្ចាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស១កើតឡើង បង្កដោយបុរសជាប្ដីឈ្មោះ យ៉ែម ចិន្តា អាយុ៤៣ឆ្នាំ មុខរបរកម្មករដុតធ្យូង ។ បុរសរូបនេះបានប្រើហិ.ង្សាវា.យទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ ហើយក៏បានស្លា.ប់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំការចេកខេត្តព្រះសីហនុបាន១ថ្ងៃ ។ ចំពោះបុរសជាប្ដីវិញ ក៏បានរត់គេចខ្លួនបាត់ពីផ្ទះ ។

ទោះបីជាបែបណា ឈាមស្រែកស្បែកហៅ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយបានសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្ទាក់ឃាត់ខ្លួនបុរសជាប្ដីបាន ខណៈពេលដែលជនរូបនេះកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធីបន្ដក្រោយការចាប់ខ្លួន ៕


ចែករំលែកព័តមាននេះ