កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានប្រកាសពីអ្នកស្លា.ប់ចំនួន ២១នាក់ទៀតពីគ្រុនក្តៅរយៈពេល២ថ្ងៃ បន្ទាប់ពីប្រទេសដ៏ឯកោនេះ បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ ១៩លើកដំបូង និងបញ្ជាឲ្យមានការបិទទូទាំងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា ករណីជំងឺគ្រុនក្តៅថ្មីចំនួន ១៧៤.៤៤០ករណី ត្រូវបានរកឃើញនៅថ្ងៃសុក្រ ម្សិលមិញនេះ ហើយមនុស្សចំនួន ២១នាក់បានស្លា.ប់ ខណៈរបបកុម្មុយនីស្តនេះ បានផ្លាស់ប្តូរទៅរកការអនុវត្តន៍ប្រព័ន្ធធ្វើចត្តាឡីស័ក្តបន្ទាន់ ដើម្បីបន្ថយការរីករាលដាលវីរុសនេះ ក្នុងចំណោមប្រជាជនដែលមិនធ្លាប់ទទួលបានវ៉ាក់សាំងសោះ។

ការចុះផ្សាយរបស់ KCNA មិនបានបញ្ជាក់លម្អិតថា តើជនរងគ្រោះធ្វើតេស្តវិជ្ជមានកូវីដ១៩ ឬយ៉ាងណានោះទេ? ប៉ុន្តែអ្នកជំនាញនិយាយថា កូរ៉េខាងជើងខ្វះសមត្ថភាពធ្វើតេស្តទ្រង់ទ្រាយធំ។
KCNA បន្តថា «ចំនួនប្រជាជនដែលឈឺទូទាំងប្រទេសមាន ៥២៤.៤៤០នាក់ ដែលក្នុងនោះមាន ២៣៤.៦៣០នាក់ បានជាសះស្បើយ និង ២៨៨.៨១០នាក់កំពុងទទួលការព្យាបាល ហើយចំនួនអ្នកស្លា.ប់មាន២៧នាក់រហូតមកដល់ពេលនេះ»។

សូមបញ្ជាក់ថា កូរ៉េខាងជើង បានបើកកិច្ចប្រជុំការិយាល័យនយោបាយលើកទី២ របស់ខ្លួន នៅសប្តាហ៍នេះ ដែលកិច្ចប្រជុំនោះត្រូវបានគ្រប់គ្រងដោយមេដឹកនាំកំពូល Kim Jong-un។ លោកនិយាយថា ការផ្ទុះវីរុសបង្កឲ្យមានភាពចលាចលខ្លាំងនៅក្នុងប្រទេស៕ (យោងតាមប្រភព៖ AFP)




ចែករំលែកព័តមាននេះ