អ៊ុយក្រែង ៖ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា ការិយាល័យរបស់លោកស្រី កំពុងត្រៀមសំណុំរឿងឧក្រិ.ដ្ឋក.ម្មសង្គ្រាមចំនួន៤១ករណីទៀតប្រឆាំងនឹងទាហានរុស្ស៊ី។
«យើងមានជនសង្ស័យចំនួន៤១នាក់ ក្នុងករណីឧក្រិ.ដ្ឋក.ម្មដែលយើងនឹងត្រៀមយកទៅកាត់ទោសនៅតុលាការ»។ នេះជាការថ្លែងរបស់លោកស្រី Iryna Venediktova នៅក្នុងបទសម្ភាសន៍ផ្ទាល់លើកញ្ចក់ទូរទស្សន៍អ៊ុយក្រែន។
![Picture]()
គាត់បញ្ជាក់ទៀតថា «ពួកគេទាំងអស់ពាក់ព័ន្ធនឹងមាត្រាទី៤៣៨ នៃក្រមព្រហ្មទណ្ឌអ៊ុយក្រែនស្តីពីឧក្រិ.ដ្ឋក.ម្មសង្គ្រាម ប៉ុន្តែប្រភេទឧក្រិ.ដ្ឋក.ម្មសង្គ្រាមផ្សេងគ្នា។ មានករណីទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការសម្លា.ប់ជនស៊ីវិល ការចាប់រំលោ.ភ និងការលួចប្លន់»។
គេមិនទាន់បានដឹងទេថា តើជនសង្ស័យប៉ុន្មាននាក់នឹងត្រូវធ្វើការកាត់តោសកំបាំងមុខ?។
![Picture]()
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ទាហានរុស្ស៊ីដំបូងគេត្រូវបានតុលាការអ៊ុយក្រែនកាត់ទោសពីបទបា.ញ់សម្លា.ប់ជនស៊ីវិលអ៊ុយក្រែនដែលគ្មានអាវុ.ធ។ ទាហានឈ្មោះ Vadim Shyshimarin វ័យ២១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបា.ញ់បុរសវ័យ៦២ឆ្នាំម្នាក់ចំក្បាលនៅភូមិ Chupakhivka ស្ថិតនៅភាគឥសានប្រទេសអ៊ុយក្រែន។
ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា ខ្លួនកំពុងធ្វើកិច្ចការលើឧក្រិ.ដ្ឋក.ម្មសង្គ្រាមជាង១០.៧០០ករណីពាក់ព័ន្ធនឹងជនសង្ស័យជាង ៦០០នាក់រួមមានទាហាន និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី៕ (យោងតាមប្រភព៖ Aljazeera)
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ