ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរសង្វេគ! អំពើហិ.ង្សា ប្តីវាយរហូតប្រពន្ធស្លា.ប់ ដោយមានកូនក្នុងផ្ទៃ ពេលនេះ បន្សល់កូនកំព្រា ៦នាក់!

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្មេងទាំង ៦នាក់ (ស្រី២) ក្រោយពីម្តាយស្លា.ប់ ហើយ​ឪពុក ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន គឺពេលនេះ ពួកគេទាំង៦នាក់បងប្អូន កំពុងរស់នៅជុំគ្នាម៉ង់ៗ…

ខេត្តព្រះសីហនុ៖ ក្មេងទាំង ៦នាក់ (ស្រី២) ក្រោយពីម្តាយស្លា.ប់ ហើយ​ឪពុក ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន គឺពេលនេះ ពួកគេទាំង៦នាក់បងប្អូន កំពុងរស់នៅជុំគ្នាម៉ង់ៗ ក្នុងផ្ទះរបស់​ខ្លួន។ ចំណែកសាច់ញាតិ​ គឺមានជីដូន ពូមីងខាងឪពុក នៅក្នុងភូមិនោះដែរ តែកាលពីមិនទាន់មានរឿងធ្ងន់នេះ កើតឡើង សាច់ខាង​ឪពុក ហាក់មិនសូវយកចិត្តទុកដាក់ ព្រោះណែនាំមិនស្តាប់ រឿងបញ្ហាទំនាស់ក្នុងគ្រួសារ​។

ប្រភពដដែលបន្តថា ចំណែកការសិស្សក្មេងទាំង៦ ឪពុកម្តាយ​ហាក់មិនយកចិត្តទុកដាក់ ហើយពួកគេ មិនសូវទៅសាលាឡើយ។ ពោលគឺបណ្តោយតាមតែយថាកម្ម។ កូនខ្លះ ជួនទៅជាមួយម្តាយ ខ្លះដើរលេង។

អាចនិយាយបានថា ពេលនេះ ក្រោយពីអត់មានម្តាយឪពុកនៅក្បែរ បើមិនមានការជួយពីសាច់ញាតិខាង​ឪពុកទេ ក្មេងទាំងនោះ ពិបាកមើលវាសនាពួកគេណាស់ ព្រោះគ្មានអ្នកគ្រប់គ្រង ចិញ្ចឹម​បីបាច់ឡើយ។

សូមរម្លឹកថា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ ៥ ​និង ​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ហិង្សា ​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់ទោស​​  បង្ក​ដោយ​បុរស​ជា​ប្ដី​ ឈ្មោះ យ៉ែ​ម ចិន្តា អាយុ​ ៤៣​ឆ្នាំ មុខរបរ​កម្មករ​ដុត​ធ្យូង​។ បុរស​នេះ ​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះ ​ឈ្មោះ វុន វ៉ា​ន់ ភេទ​ស្រី អាយុ ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​រលូត​កូន​ក្នុង​ផ្ទៃ ហើយ​ក៏​បាន​ស្លា.ប់ ​នៅ​ថ្ងៃ​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ ៣​រសៀល ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ចំការ​ចេក​ ក្នុងទីរួម​ខេត្ត​ព្រះ​សីហ​នុ ​បាន ​១​ថ្ងៃ​។

ក្រោយវាយធ្វើបាបប្រពន្ធ ​បុរស យ៉ែម ចិន្តា បាន​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ។ ប៉ុន្តែ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ គឺសមត្ថកិច្ចចម្រុះ បានចាប់​ឃាត់​ខ្លួ​ន បុរស យ៉ែម ចិន្តា កាលពី​ម៉ោងជាង ​៥​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​កំពង់​ស្ពឺ ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន។ ការ​ចាប់ខ្លួនបុរសនោះ ខណៈ​ពេល​ដែល​បុរស​ជា​ប្តី​នោះ កំពុង​ជិះ​រថយន្តក្រុង ​សំដៅ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​គេចខ្លួន។

​ក្រោយឃាត់ខ្លួន ជនសង្ស័យ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​បំពេញ​នីតិវិធី​ ចាត់ការបន្ត​។ ពោលគឺករណីអំពើហិង្សាក្នុងគ្រួសារនេះ ចុងក្រោយ ប្រពន្ធ និងកូនក្នុងផ្ទៃ ស្លា.ប់ រីឯឪពុក​ត្រូវជាប់គុក ហើយកូនៗ តូចៗ ទាំង ៦នាក់ ត្រូវរស់នៅកំព្រា មិនដឹងកោះ មិនដឹងត្រើយ នៅឯណាទេ​៕ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ